Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ផ្ដល់អាទិភាពដល់ក្រុមនិស្សិត ថៃ ត្រឡប់ទៅរៀនមុនគេ ពេលបើកប្រទេសឡើងវិញ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនលោក Han Zhiqiang បាននិយាយថា និស្សិតមកពីប្រទេសថៃនឹងក្លាយជាក្រុមដំបូងគេដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅរៀននៅប្រទេសចិនសាជាថ្មី នៅពេលដែលចិនបើកប្រទេសឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសថៃមានសិស្សនិស្សិតជាង ៣០,០០០ នាក់បានចុះឈ្មោះក្នុងកម្មវិធីអប់រំនៅក្នុងប្រទេសចិន ដែលជាប្រទេសមាននិស្សិតបរទេសច្រើនជាងគេទី ២ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ។

ប្រទេសចិនបានបិទព្រំដែនរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង ។ ក្រោយមកទិដ្ឋាការអន្តរជាតិត្រូវបានផ្អាក ហើយប្រទេសនេះមិនត្រូវបានបើកចំហទទួលសម្រាប់ជនបរទេសឡើយ ។

ប៉ុន្តែជាមួយនឹងចំនួននៃករណីឆ្លង និងការស្លាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សិស្សនិស្សិតថៃបានអន្ទះសារចង់ត្រលប់ទៅថ្នាក់រៀនរបស់ពួកគេវិញ ។

ទន្ទឹមនោះឯកអគ្គរដ្ឋទូតលោក Han Zhiqiang បានពន្យល់ថា ប្រទេសចិនបានឃើញការកើនឡើងនៃករណីឆ្លងកូវីដដែលនាំចូលពីបរទេស ។ ករណីទាំងនេះបាននាំឲ្យចិនបង្កើនការធ្វើតេស្ត និងការឃ្លាំមើលទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងណាមួយផ្សេងទៀត ។

លោកបានបន្ថែមថា ជាពិសេសនោះគឺការប្រុងប្រយ័ត្ននឹងត្រូវធ្វើឡើងជាមួយសាកលវិទ្យាល័យតែម្ដង ពោលជាកន្លែងដែលហ្វូងមនុស្សច្រើនប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគ ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី លោកបានបញ្ជាឲ្យអ្នកប្រឹក្សាអប់រំ ជួយសម្របសម្រួលរវាងសិស្សថៃ និងសាលាចិន ក្នុងគោលបំណងជួយពួកគេឲ្យសម្រេចបានគោលដៅសិក្សា ។ លោកក៏បានអត្ថាធិប្បាយផងដែរថា លោកកំពុងធ្វើការជាមួយមន្ត្រីអប់រំចិន ដើម្បីធានាការវិលត្រឡប់របស់និស្សិតថៃ នៅពេលដែលជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ ។

ជាចុងក្រោយលោក Han បញ្ជាក់ថា “ប្រសិនបើរដ្ឋាភិបាលចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឲ្យនិស្សិតអន្តរជាតិរាប់សែននាក់ត្រឡប់មកវិញនោះ និស្សិតថៃនឹងក្លាយជាក្រុមមនុស្សដំបូងគេដែលត្រូវបានអនុញ្ញាត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ចិន បង្កើតឧបករណ៍តេស្តកូវីដតាមដង្ហើម ឃើញលទ្ធផលក្នុងពេលត្រឹម ១០ នាទី ឯប្រសិទ្ធភាពកប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម