Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរោងចក្រគីមី នៅរុស្ស៊ី សម្លាប់មនុស្ស ១៦នាក់

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សចំនួន ១៦នាក់បានស្លាប់ ក្នុងការផ្ទុះឆេះ នៅឯរោងចក្ររំសេវ និងគីមីក្នុងខេត្ត Ryazan ភាគខាងលិច ប្រទេសរុស្ស៊ី។

យោងតាម TASS, គ្រោះថ្នាក់នេះ បណ្តាលមកពីការមិនបានសង្កេតមើលដំណើរការបច្ចេកទេសត្រឹមត្រូវ នៅក្នុងរោងចក្រ។

មុននេះ ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យអាចផ្ទុះឡើង ដោយសារការរំលោភលើដំណើរការបច្ចេកវិជ្ជា និងវិធានការសុវត្ថិភាព នៅរោងចក្រ PGUP Elastic។

រោងចក្រនេះ ស្ថិតនៅក្នុងភូមិ Lesnoye ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីទីក្រុងមូស្គូ។

ក្រសួង​សង្គ្រោះ​បន្ទាន់​​និយាយ​ថា ​ខ្លួន​បាន​ទទួល​របាយការណ៍​ដំបូងអំពីអគ្គិភ័យ ​ឆាបឆេះ​រោងចក្រ​នៅ​ម៉ោង ០៨ និង ២២ នាទី​ព្រឹក​ (ម៉ោងក្នុង​តំបន់) ហើយខ្លួន​បាន​ដាក់​ពង្រាយ​អ្នក​ជួយ​សង្គ្រោះ​ជាង ១៧០ នាក់​ទៅ​កន្លែងកើតហេតុ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Alarabiya

ចុចអាន៖ សាកថ្មបណ្តើរ ចុចបណ្តើរ ផ្ទុះ Laptop របួសមនុស្ស៣នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម