ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ អាមេរិក ប្រយ័ត្នពាក្យសម្ដីឲ្យមែនទែន ក្រោយប្រកាសក្ដែងៗរឿងការពារ តៃវ៉ាន់
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបទៅនឹងការប្ដេជ្ញារបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការ “ការពារតៃវ៉ាន់” ដោយជំរុញឲ្យមេដឹកនាំសហរដ្ឋអាមេរិករូបនេះ កុំមើលស្រាលការប្តេជ្ញាចិត្តរបស់ចិន ចំពោះការទាមទាររបស់ខ្លួនសម្រាប់កោះនេះ ។

នៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីរបស់ចិន និងផលប្រយោជន៍ស្នូលផ្សេងទៀត លោក Wang បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃសុក្រថា “គ្មានកន្លែងណាដែលចិនអាចធ្វើសម្រុះសម្រួល ឬធ្វើសម្បទានបានឡើយ ហើយគ្មាននរណាគួរមើលស្រាលការប្តេជ្ញាចិត្ត ឆន្ទៈ និងសមត្ថភាពខ្លាំងក្លារបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឡើយ” ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធដែលមិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ពីបរទេស” ។
ទន្ទឹមនោះ លោក Wang បានជំរុញឲ្យសហរដ្ឋអាមេរិក “ប្រុងប្រយ័ត្នជាមួយនឹងពាក្យសម្ដី និងសកម្មភាពរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ ហើយកុំបញ្ជូនសញ្ញាខុសឆ្គងណាមួយទៅកាន់កងកម្លាំងផ្តាច់ខ្លួននៃឯករាជ្យភាពរបស់តៃវ៉ាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់” ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរូបនេះធ្វើឡើង បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី ចូ បៃដិន នៅឯកម្មវិធី CNN town hall កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលក្នុងអំឡុងពេលនោះលោកបាននិយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាការពារកោះតៃវ៉ាន់ ពីការលុកលុយរបស់ចិន នៅគ្រប់កាលៈទេសៈទាំងអស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បៃដិន ប្រកាសក្តែងៗ អាមេរិក នឹងការពារតៃវ៉ាន់ បើ ចិន វាយប្រហារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ