ព័ត៌មានអន្ដរជាតិ
ទីបំផុត ចិន សម្រេចអនុម័តច្បាប់ កាត់បន្ថយការធ្វើកិច្ចការផ្ទះ លើសិស្សសាលា
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេស ចិន បានអនុម័តច្បាប់អប់រំមួយ ដែលព្យាយាមកាត់បន្ថយ “សម្ពាធទ្វេរដង” នៃការធ្វើកិច្ចការផ្ទះ និងហាមឃាត់ការបង្រៀនក្រោយចេញពីសាលា សម្រាប់មុខវិជ្ជាសំខាន់ៗនៅចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក ។

នៅឆ្នាំនេះ ទីក្រុងប៉េកាំងបានអនុវត្តវិធានការតឹងរ៉ឹងលើកុមារ ដូចជាការរឹតបណ្ដឹង លើការលេងហ្គេមតាមអនឡាញជាដើម។ ដែលចាត់ទុកថាជាទម្រង់នៃ “អាភៀនខាងវិញ្ញាណ” ។
ទោះយ៉ាងណា សភាចិននឹងពិចារណាលើច្បាប់ដាក់ទោសទណ្ឌឪពុកម្ដាយ ប្រសិនបើកូនៗរបស់ពួកគេ បង្ហាញ “អាកប្បកិរិយាអាក្រក់” ឬប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។
ច្បាប់ថ្មីនេះ ក៏បានជំរុញឲ្យឪពុកម្ដាយ រៀបចំពេលវេលាកូនៗរបស់ពួកគេ ដើម្បីគិតគូរពីការសម្រាកនិងលំហាត់ប្រាណសមរម្យ ដោយហេតុនេះ កាត់បន្ថយសម្ពាធ និងចៀសវាងការប្រើប្រាស់អ៊ីនធឺណិតច្រើនពេក។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងអប់រំបានកំណត់ម៉ោងលេងហ្គេមសម្រាប់អនីតិជន ដោយអនុញ្ញាតឲ្យពួកគេលេងតាមអ៊ីនធឺណិត រយៈពេលមួយម៉ោងនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ។

ក្រសួងក៏បានកាត់បន្ថយការធ្វើកិច្ចការផ្ទះ និងហាមប្រាមការបង្រៀនក្រោយចេញពីសាលា សម្រាប់មុខវិជ្ជាសំខាន់ៗ ក្នុងអំឡុងពេលចុងសប្ដាហ៍ និងវិស្សមកាល ដោយបារម្ភអំពីបន្ទុកសិក្សាដ៏ធ្ងន់លើសលប់លើកុមារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន ធ្វើសេចក្តីព្រាងច្បាប់ ដាក់ទោសទណ្ឌឪពុកម្តាយ បើកូន ប្រព្រឹត្តអាកប្បកិរិយាអាក្រក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច