ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ បាក់កងវិលដ៏ធំ កម្ពស់១២០ម៉ែត្រនៅ ចិន
កងវិលដ៏ធំមួយបានបាក់ ខណៈកំពុងសាងសង់នៅក្នុងទីក្រុង របស់ប្រទេសចិនកាលពីរសៀលថ្ងៃចន្ទសប្តាហ៍មុន។

កងវិលនេះ កំពុងស្ថិតក្នុងការសាងសង់នៅទីក្រុង Fuzhou ក្បែរបឹង Jin’an ខេត្ត Fujian ភាគខាងកើតប្រទេសចិន ហើយការបាក់បានកើតឡើងនៅម៉ោងប្រហែល ២:៤០ រសៀល។
ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានថតជាប់ក្នុងវីដេអូ ហើយបើទោះបីជាមិនមានមនុស្សស្លាប់ក៏ដោយ ក៏ប៉ុន្តែមានមនុស្សម្នាក់បានជាប់នៅក្នុងនោះ។

កម្មករនៅកន្លែងកើតហេតុ បាននិយាយថា មូលហេតុនៃការបាក់កងវិលនេះ គឺបណ្តាលមកពីការធ្លាក់ដែក អំឡុងពេលដំឡើង។
កង់វិលនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Longfor Properties ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។

ការសាងសង់ បានចាប់ផ្តើមនៅខែមេសាឆ្នាំនេះ ហើយកម្ពស់របស់វា ត្រូវបានកំណត់ដល់ទៅ ១២០ម៉ែត្រ ដែលធ្វើឲ្យវាក្លាយជា កងវិលខ្ពស់បំផុតនៅក្នុងខេត្ត Fujian។
ក្រុមហ៊ុន Longfor Properties បានបដិសេធ ធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ធ្វើសេចក្តីព្រាងច្បាប់ ដាក់ទោសទណ្ឌឪពុកម្តាយ បើកូន ប្រព្រឹត្តអាកប្បកិរិយាអាក្រក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត