ព័ត៌មានអន្ដរជាតិ
ចិនព្រមានវីរុស Delta ជាកម្លាំងជំរុញខ្លាំងក្នុងការផ្ទុះឆ្លងជាថ្មី
មន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការផ្ទុះកូវីដ-១៩ថ្មីបំផុតនៅប្រទេសចិនទំនងជាកំពុងរាលដាលខ្លាំងឡើងថែមទៀត ខណៈអាជ្ញាធរបានជំរុញគ្រប់តំបន់ទាំងអស់ចាត់វិធានការតាមដាន និងឲ្យកាត់បន្ថយការធ្វើដំណើរឆ្លងខេត្ត។
ប្រទេសចិនបានកំពុងផ្ទុះកូវីដសាជាថ្មី ប៉ុន្តែបានប្តេជ្ញាលុបបំបាត់ឲ្យខាងតែបាន ជាពិសេសទប់ស្កាត់ឲ្យទាន់ពេលវេលាមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០២២ចាប់ដំណើរការនាខែកុម្ភៈ។
ករណីឆ្លងក្នុងស្រុកជាង១០០នាក់បានរកឃើញកាលពីសប្តាហ៍មុនទូទាំងខេត្ត១១របស់ប្រទេសចិន ដែលភាគច្រើននៅក្រុមទេសចរណ៍១៣ផ្សេងគ្នា។

លោក Mi Feng អ្នកនាំពាក្យគណកម្មការសុខភាពជាតិបានប្រាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យថា មានហានិភ័យកំពុងកើនឡើងដែលការផ្ទុះប្រហែលជារាលដាលថែមទៀតតាមកត្តារដូវកាល។
លោក Wu Liangyou នាយករងគណកម្មការសុខភាពជាតិបញ្ជាក់ថា វីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតដែលធ្វើឲ្យមានការឆ្លងខ្ពស់នេះ។ លោកថា វាខុសពីប្រភពឆ្លងលើកមុននិងបានបញ្ជាក់ថា ករណីឆ្លងថ្មីមានប្រភពមួយមកពីក្រៅប្រទេស។
អាជ្ញាធរបានហាមឃាតទីភ្នាក់ងារទេសចរណ៍ពីការរៀបចំដំណើរកម្សាន្តឆ្លងខេត្តដែលពាក់ព័ន្ធនឹងតំបន់មានហានិភ័យខ្ពស់ និងបានដាក់បំរាមផ្អាកទូទាំងប្រទេសលើសេវាកម្មទេសចរណ៍មួយចំនួនដែលពាក់ព័ន្ធនឹងតំបន់ទេសចរណ៍ច្រើន។
ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងដាក់បំរាមរឹតត្បិតលើការធ្វើដំណើរចូលទីក្រុងចំពោះមនុស្សដែលមកពីតំបន់ឆ្លង។
អាជ្ញាធរសុខាភិបាលក៏បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រហែលជា៧៥.៦%នៃប្រជាជនចិនបានចាក់វ៉ាក់សាំងគ្រប់ដូសគិតត្រឹមថ្ងៃទី២៣ ខែតុលា ឬស្មើនឹងប្រជាជន១.០៦៨ប៊ីលាននាក់។
ចិនបានកំពុងចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សដែលបានចាក់ដូសចុងក្រោយកាលពី៦ខែមុន ដោយអាទិភាពលើកម្មករសំខាន់ៗ មនុស្សវ័យចំណាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។
ទិន្នន័យបានបង្ហាញថា អង់ទីគ័រដែលបានមកពីវ៉ាក់សាំងក្នុងនោះភាគច្រើនវ៉ាក់សាំង Sinovacនិង Sinopharm បានថយចុះប៉ុន្មានខែចុងក្រោយនេះ។
លោក Wang Huaqing ប្រធានអ្នកជំនាញកម្មវិធីចាក់ថ្នាំបង្ការនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបាននិយាយថា ចិននឹងមិនចាក់ដូសបន្ថែមដល់ប្រជាជនដោយគ្មានកំណត់នោះទេ។
លោកបាននិយាយថា ៖«បើទោះជាវាត្រូវការពង្រឹងពេលក្រោយទៀត ក៏ការចាក់ដូសបន្ថែមមានចំនួនកំណត់។ យើងសង្ឃឹម នាពេលអនាគតនឹងមានវ៉ាក់សាំងកាន់តែល្អ ហើយដំពណើរការផលិតវ៉ាក់សាំងកាន់តែប្រសើរដើម្បីទទួលបានការពារដ៏រឹងមាំដល់សាធារណជន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច