Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ា ចោទ UN ថា កំពុងញុះញង់ឲ្យមានអំពើហិង្សា ក្នុងប្រទេស

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី ២៤ ខែតុលា យោធាមីយ៉ាន់ម៉ា បានចាត់ទុករបាយការណ៍សិទ្ធិមនុស្ស ចុងក្រោយរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីប្រទេសដែលញាំញីដោយជម្លោះមួយនេះថា ជាការញុះញង់ឲ្យមានអំពើហិង្សា ហើយបានចោទប្រកាន់ស្ថាប័ននេះថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

មេទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក ដោយមានអ្នកស្លាប់ជាង១,១០០នាក់ នៅក្នុងការបង្រ្កាបលើអ្នកប្រឆាំង។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។

កាលពីថ្ងៃសុក្រ UN បាននិយាយថា ខ្លួនមានការភ័យខ្លាចចំពោះមហន្តរាយសិទ្ធិមនុស្សកាន់តែខ្លាំង ចំពេលមានរបាយការណ៍ថា ទាហានរាប់ម៉ឺននាក់ និងអាវុធធុនធ្ងន់ កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់បះបោរនៅភាគខាងជើង និងភាគពាយ័ព្យ។

អ្នករាយការណ៍ពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បានព្រមានដល់មហាសន្និបាត UN ថា យុទ្ធសាស្ត្រនេះគឺធ្វើឲ្យយើងនឹកឃើញដល់ការដាក់ដាក់ពង្រាយ មុនពេលមានការបង្ក្រាបបង្ហូរឈាមលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ ២០១៦-២០១៧។

ទោះបីជាយ៉ាងណាក៏ដោយ យោធាបានរិះគន់របាយការណ៍នេះកាលពីថ្ងៃអាទិត្យ ហើយបានចោទប្រកាន់ UN ថា បានប្រើប្រាស់សិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។

ក្រសួងការបរទេសដែលតែងតាំងដោយយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះនឹងនាំឲ្យមានការបែកបាក់បន្ថែមទៀត ក្នុងប្រទេសជាតិ និងជាការញុះញង់ឲ្យមានអំពើហិង្សាផ្ទៃក្នុង។

ជិតប្រាំបួនខែ បន្ទាប់ពីការដណ្តើមអំណាច យោធាមិនអាចលុបបំបាត់ការប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួនបានទេ ដោយកងកម្លាំងការពារប្រជាជនក្នុងតំបន់ បានប៉ះទង្គិចគ្នាជារឿយៗជាមួយកងទ័ព។

យោធាបាននិយាយនៅក្នុងតួលេខចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា បុគ្គលិកយោធាជាង៧០នាក់ និងប៉ូលិសចំនួន៩៣នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែកុម្ភៈមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទីបំផុត មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ រាប់ពាន់នាក់ ក្រោយរងសម្ពាធពី អាស៊ាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម