ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ នៅឆ្នាំ ២០៣០ មួយខ្សែដល់ច្រកព្រំដែន កម្ពុជា (មានវីដេអូ)
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានចុះហត្ថលេខាលើសេចក្តីសម្រេច អនុម័តផែនការប្រព័ន្ធផ្លូវដែកសម្រាប់ឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលកំណត់គោលដៅសាងសង់ផ្លូវដែកថ្មីចំនួន ៩ ខ្សែនៅឆ្នាំ ២០៣០ ជាមួយនឹងប្រវែងសរុប ២,៣៦២ គីឡូម៉ែត្រ ។
តាមផែនការ ឧស្សាហកម្មផ្លូវដែកវៀតណាមនឹងជួសជុល និងកែលម្អផ្លូវដែកដែលមានស្រាប់ តភ្ជាប់ជាមួយផ្លូវដឹកជញ្ជូនអន្តរជាតិ រៀបចំដើមទុន និងធនធានដើម្បីចាប់ផ្តើមសាងសង់ផ្លូវថ្មី ដោយផ្តល់អាទិភាពដល់ផ្លូវល្បឿនលឿនពីជើងទៅត្បូង និងតភ្ជាប់ផ្លូវទាំងនេះទៅកំពង់ផែសមុទ្រ អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវរថភ្លើងសំខាន់ៗនៅក្នុងទីក្រុងធំៗ ។
ជាពិសេស វិស័យនេះនឹងធ្វើឲ្យប្រសើរឡើងនូវផ្លូវដែលមានស្រាប់ចំនួន ៧ ផងដែរដែលមានប្រវែងសរុប ២,៤៤០ គីឡូម៉ែត្រ ។
ផ្លូវដែកថ្មីទាំង ៩ រួមមានផ្លូវល្បឿនលឿនពីជើងទៅត្បូងប្រវែង ១,៥៤៥ គីឡូម៉ែត្រដែលតភ្ជាប់ស្ថានីយ៍ Ngoc Hoi របស់ទីក្រុងហាណូយ និងស្ថានីយ៍ Thu Thiem របស់ទីក្រុងហូជីមិញ, ផ្លូវប្រវែង ១០២ គីឡូម៉ែត្រតភ្ជាប់ទីក្រុងហាណូយ និងភាគខាងជើងទីក្រុងកំពង់ផែ Hai Phong, ផ្លូវប្រវែង ១០៣ គីឡូម៉ែត្រតភ្ជាប់កំពង់ផែ Vung Ang និងច្រក Mu Gia តាមបណ្តោយព្រំដែនវៀតណាម-ឡាវ និងផ្លូវប្រវែង ៨៤ គីឡូម៉ែត្រតភ្ជាប់ទីក្រុង Bien Hoa ភាគខាងត្បូងខេត្ត Dong Nai និងខេត្ត Ba Ria-Vung Tau ភាគខាងត្បូង ។
ទន្ទឹមនោះ ផ្លូវដែកទាំងនេះក៏រួមបញ្ចូលផងដែរនូវផ្លូវប្រវែង ១៧៤ គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងហូជីមិញ និងទីក្រុង Can Tho នៅតំបន់ដីសណ្តទន្លេមេគង្គ, ផ្លូវប្រវែង ១២៨ គីឡូម៉ែត្រតភ្ជាប់ទីក្រុងហូជីមិញ និងស្រុក Loc Ninh នៃខេត្ត Binh Phuoc ភាគខាងត្បូង (ពីស្ថានីយ៍រថភ្លើង Di An ដល់ច្រកទ្វារព្រំដែន Hoa Lu រវាងប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា), និងផ្លូវប្រវែង ៣៨ គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើង Thu Thiem ក្នុងទីក្រុងហូជីមិញទៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងខេត្ត Dong Nai ភាគខាងត្បូង ។
ចំណែកដើមទុនសរុបដែលត្រូវការសម្រាប់ទាំងការធ្វើឲ្យប្រសើរឡើង និងការកសាងផ្លូវរថភ្លើងនេះ អាចមានប្រហែល ២៤០ ពាន់ពាន់លានដុង (១០.៥ ពាន់លានដុល្លារ) ។
ស្របពេលជាមួយគ្នានេះ នៅឆ្នាំ ២០៣០ បរិមាណនៃការដឹកជញ្ជូនទំនិញត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១១.៨ លានតោន ពោលស្មើនឹង ០.២៧ ភាគរយនៃចំណែកទីផ្សារ ហើយចំនួនអ្នកដំណើរនឹងកើនឡើងដល់ ៤៦០ លាននាក់ ដែលស្មើនឹងចំណែកទីផ្សារប្រហែល ៤.៤០ ភាគរយ ។
គួរបញ្ជាក់ថា វិធានការសាងសង់ថ្មីនេះ ក៏រួមមានការកាត់បន្ថយការបំពុលបរិស្ថាន ដែលបណ្តាលមកពីសកម្មភាពដឹកជញ្ជូនតាមផ្លូវដែក ជាពិសេសក្នុងការសម្អាតទឹកសំណល់ និងកាកសំណល់ឧស្សាហកម្ម ការលើកកម្ពស់និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសិក្សាពីបទពិសោធន៍ និងវិទ្យាសាស្ត្រ រួមជាមួយបច្ចេកវិទ្យារបស់ប្រទេសផ្សេងៗក្នុងការអភិវឌ្ឍន៍ផ្លូវដែក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៣ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ