Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ

បានផុស

នៅ

យោធាក្នុងប្រទេសស៊ូដង់ បានដាក់លោកនាយករដ្ឋមន្ត្រី Abdalla Hamdok ក្រោមការឃុំខ្លួនក្នុងផ្ទះ និងបានឃុំឃាំងសមាជិកនៃថ្នាក់ដឹកនាំស៊ីវិលជាច្រើននាក់ទៀតរបស់ប្រទេស នៅក្នុងការធ្វើរដ្ឋប្រហារ។

Reports: Sudan's PM Abdalla Hamdok Under House Arrest
នាយករដ្ឋមន្ត្រីស៊ូដង់លោក Abdalla Hamdok
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍ដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអ៊ូឌីតបានផ្សាយថា កងកម្លាំងយោធា បានឡោមព័ទ្ធផ្ទះរបស់លោកនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃចន្ទ មុនពេលដាក់គាត់ ក្រោមការឃុំខ្លួនក្នុងផ្ទះ។

មន្ត្រីស៊ីវិលផ្សេងទៀតដែលត្រូវបានចាប់ខ្លួន រួមមានទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Ibrahim al-Sheikh និងអភិបាលក្រុង Khartoum លោក Ayman Khalid ផងដែរ។

Confrontations - Sudan's Prime Minister Hamdok under house arrest after  military coup - Nenroll-Nenroll

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានជាប់ក្នុងភាពតានតឹង ចាប់តាំងពីផែនការធ្វើរដ្ឋប្រហារបរាជ័យកាលពីខែមុន បានបង្កឲ្យមានការរើសអើងដ៏ជូរចត់រវាងក្រុមយោធា និងក្រុមជនស៊ីវិល ដែលមានបំណងបែងចែកអំណាចបន្ទាប់ពីការផ្តួលរំលំមេដឹកនាំយូរអង្វែងរបស់ប្រទេសលោក Omar al-Bashir។

លោក Al-Bashir ត្រូវបានផ្តួលរំលំបន្ទាប់ពីការតវ៉ាតាមដងផ្លូវរយៈពេលច្រើនខែក្នុងឆ្នាំ២០១៩ ហើយការផ្លាស់ប្តូរនយោបាយដែលត្រូវបានព្រមព្រៀងបន្ទាប់ពីការដកតំណែងរបស់លោក គឺមានន័យថា ការបោះឆ្នោតនឹងអាចរៀបចំធ្វើឡើងនៅចុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ាព្រមានមិនឲ្យប្រើពាក្យ “រដ្ឋប្រហារ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម