ព័ត៌មានអន្ដរជាតិ
ភស្តុតាងច្បាស់ៗ វ៉ាក់សាំងដូសជំរុញ អាចបញ្ចៀស គ្រោះមហន្តរាយកូវីដ បាន
ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងបង្ហាញក្តីសង្ឃឹមថា គ្រោះមហន្តរាយកូវីដ អាចចៀសផុត ខណៈទិន្នន័យពីប្រទេសអ៊ីស្រាអែលបង្ហាញថា វ៉ាក់សាំងដូសជំរុញ អាចកាត់បន្ថយករណីឆ្លង និងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
ប្រទេសដែលនាំមុខគេក្នុងការចាក់ថ្នាំបង្ការមួយនេះ បានចាប់ផ្តើមយុទ្ធនាការចាក់ដូសជំរុញ នៅពេលភាពស៊ាំពីវ៉ាក់សាំងពីរដូសដំបូង ចាប់ផ្តើមចុះខ្សោយកាលពីរដូវក្តៅ។
ស្ទើរតែពាក់កណ្តាលនៃប្រជាជនរបស់ខ្លួន ឥឡូវនេះបានទទួលវ៉ាក់សាំងដូសទីបី ហើយកាលពីសប្តាហ៍មុន ការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បានធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងខែមុន។
ករណីឆ្លងក៏បានធ្លាក់ចុះដល់១,២០០ករណីផងដែរ ពោលគឺទាបជាងករណីខែកញ្ញា រហូតដល់ទៅ៥ដងឯណោះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី២៥ ខែតុលានេះ ប្រទេសអ៊ីស្រាអែល បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុប ១,៣២៣,៥១៦ករណី ស្លាប់ ៨,០៤៩នាក់ និងជាសះស្បើយ ១,៣០៣,៤៨៤នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង