Connect with us

ព័ត៌មានអន្ដរជាតិ

លោក Obama ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដហើយផ្សាយតាមទូរទស្សន៍ដើម្បីបង្ហាញប្រសិទ្ធភាព

បានផុស

នៅ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បាននិយាយថា លោកពិតជាមានផែនការចាក់វ៉ាក់សាំងកូវីដនៅពេលគេដាក់ឲ្យប្រើប្រាស់ហើយលោកបន្ថែមថា លោកអាចនឹងបង្ហាញអំពីការចាក់វ៉ាក់សាំងជាវីដេអូផ្សាយតាមទូរទស្សន៍ដើម្បីជំរុញឲ្យមានទំនុកចិត្តជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ជាមួយពិធីករ Joe Madison នៃវិទ្យុ SiriusXM នៅថ្ងៃព្រហស្បតិ៍នេះ លោក Obama និយាយថា ប្រសិនបើលោកបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនិងជាអ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់ប្រទេសបញ្ជាក់ថា វ៉ាក់សាំងវីរុសកូរ៉ូណាមានសុវត្ថិភាពនោះ លោកប្រាកដជាជឿជាក់លើគាត់។

លោក Obama លើកឡើងថា “មនុស្សដូចជាលោក Anthony Fauci តាមខ្ញុំស្គាល់និងបានធ្វើការជាមួយ ខ្ញុំជឿជាក់ទាំងស្រុង។ ដូច្នេះប្រសិនបើលោក Anthony Fauci ប្រាប់ខ្ញុំថា វ៉ាក់សាំងនេះមានសុវត្ថិភាពហើយអ្នកអាចចាក់បានដើម្បីការពារការឆ្លងជំងឺកូវីដ១៩នោះ ខ្ញុំពិតជានឹងទទួលយកវា”។

លោកបន្តថា “ខ្ញុំសូមសន្យាជាមួយអ្នកថា នៅពេលដែលវាត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលមានហានិភ័យតិច ខ្ញុំនឹងទទួលយកវា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អង់គ្លេសក្លាយជាប្រទេសដំបូងគេក្នុងលោកដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដជាទូទៅ

ចុចអាន៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម