ព័ត៌មានអន្ដរជាតិ
បាតុករជាង១០០នាក់ ត្រូវស្លាប់និងរបួស ក្នុងរដ្ឋប្រហារនៅ ស៊ូដង់
មនុស្សយ៉ាងតិច៧នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់និងប្រហែល១៤០នាក់ រងរបួស បន្ទាប់ពីទាហានបានបាញ់ទៅលើហ្វូងមនុស្ស ដែលប្រឆាំងនឹងការកាន់កាប់របស់យោធានៅក្នុងប្រទេសស៊ូដង់។
ក្រុមបាតុករបានដើរតាមដងផ្លូវ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានរំលាយការគ្រប់គ្រងស៊ីវិល ចាប់ខ្លួនមេដឹកនាំនយោបាយ និងបានអំពាវនាវឲ្យដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃចន្ទ។
កងទ័ពត្រូវបានគេរាយការណ៍ថា បានចូលឆែកឆេរតាមផ្ទះនៅក្នុងរដ្ឋធានី Khartoum ដោយចាប់ខ្លួនអ្នករៀបចំការតវ៉ាក្នុងតំបន់។
រដ្ឋប្រហារនេះ ត្រូវបានថ្កោលទោសជុំវិញពិភពលោក ហើយអាមេរិកបានផ្អាកជំនួយជាទឹកប្រាក់ ៧០០ លានដុល្លារ។
មេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ៍ Abdel Fattah Burhan បានស្តីបន្ទោសភាពអស្ថិរភាពនយោបាយ ជាហេតុនាំឲ្យយោធាធ្វើសកម្មភាព។
គួរបញ្ជាក់ថា មេដឹកនាំស៊ីវិល និងសមភាគីយោធារបស់ពួកគេ មានជម្លោះចាប់តាំងពីមេដឹកនាំយូរអង្វែងលោក Omar al-Bashir ត្រូវបានផ្តួលរំលំកាលពី២ឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់