Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយផ្ទុះការធ្វើរដ្ឋប្រហារ អាមេរិក ​ផ្អាក​ជំនួយ​ ៧០០ លានដុល្លារ​ដល់ ​ស៊ូដង់

បានផុស

នៅ

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានផ្អាកជំនួយសេដ្ឋកិច្ចចំនួន ៧០០ លានដុល្លារដល់ប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងយោធារបស់ប្រទេសនេះបានចាប់ខ្លួនមេដឹកនាំ និងមន្ត្រីស៊ីវិលក្នុងរដ្ឋប្រហារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកថ្កោលទោសចំពោះសកម្មភាពដែលបានធ្វើឡើងពេញមួយយប់ ដោយកងកម្លាំងយោធាស៊ូដង់” ។

លោកបាននិយាយថា “ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិល និងមេដឹកនាំនយោបាយផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីលោក Abdalla Hamdok ធ្វើឲ្យខូចដល់ការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ការគ្រប់គ្រងស៊ីវិលតាមបែបប្រជាធិបតេយ្យ” ។

លោក Ned Price

លោកបានបន្ថែមថា “ដោយមើលឃើញពីការអភិវឌ្ឍន៍ទាំងនេះ សហរដ្ឋអាមេរិកកំពុងផ្អាកជំនួយ ៧០០ លានដុល្លារក្នុងការផ្តល់ជំនួយបន្ទាន់នៃមូលនិធិគាំទ្រសេដ្ឋកិច្ចសម្រាប់ស៊ូដង់” ។

លោក Price បានជំរុញឲ្យយោធាដោះលែងអ្នកនយោបាយដែលជាប់ឃុំទាំងអស់ជាបន្ទាន់ ស្ដាររដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយជនស៊ីវិលពេញលេញ និងជៀសវាងពីអំពើហិង្សាលើបាតុករ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ លោក Abdel Fattah Al-Burhan បានប្រកាសដាក់ប្រទេសស៊ូដង់ក្នុងភាពអាសន្ន ហើយបានរំលាយក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងរដ្ឋាភិបាល ។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ស៊ូដង់ Abdalla Hamdok សមាជិក​នៃ​សមាសភាព​ជន​ស៊ីវិល​របស់​ក្រុមប្រឹក្សា​អធិបតេយ្យភាព​អន្តរកាល និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងកម្លាំង​យោធា​រួមនៅក្នុងរដ្ឋប្រហារ ៕

នាយក​រដ្ឋមន្ត្រី​ស៊ូដង់ Abdalla Hamdok

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ បាតុករជាង ១០០ នាក់ ត្រូវស្លាប់ និងរបួសក្នុងរដ្ឋប្រហារនៅ ស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម