Connect with us

ព័ត៌មានអន្ដរជាតិ

Facebook​ ចំណេញ​បាន​៩​ប៊ីលាន​ដុល្លារ​ ទោះ​មាន​រឿង​អាស្រូវ

បានផុស

នៅ

បណ្តាញ​ទំនាក់​ទំនង​សង្គម​យក្ស​ Facebook ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន​៩​ប៊ីលាន​ដុល្លារ​អាមេរិក​​ក្នុង​រយៈ​ពេល​៣​ខែ​គិត​ត្រឹម​ខែ​កញ្ញា ដោយ​ខ្ពស់​ជាង​កាល​ពី​ឆ្នាំ​មុន​បាន​៧.៨​ប៊ីលាន​ដុល្លារ​អាមរតិក។

ទោះបី​ជា​យ៉ាង​ណា Facebook បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ឯកជន​ភាព​ថ្មី​ចំពោះ​ប្រព័ន្ធប្រតិបត្តិការ iOS 14 របស់ Apple ដែល​បាន​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​ម៉ាក​យីហោ​ដើម្បី​កំណត់​គោល​ដៅ​ពាណិជ្ជកម្ម​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ជាក់​លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបាន​កើត​ឡើង​ចំពេល​មាន​ការ​អះ​អាង​ជា​ថ្មី​នៃ​អាកប្បកិរិយា​គអសីលធម៌​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អតីត​បុគ្គលិក​ម្នាក់។ អតីត​បុគ្គល ស្ត្រី​ឈ្មោះ Frances Haugen បាន​បញ្ចេញ​ឯកសារ​សម្ងាត់​ទៅ​កាន់​អ្នក​កាសែត​ដោយ​ចោទ​ប្រកាន់​ថា Facebook រក​ប្រាក់​ចំណេញ​មុន​ពេល​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់។​

បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ពី​ឯកសារ​ទាំង​នោះ​ដោយ​បង្ហាញ​ថា Facebook តែង​តែ​បរាជ័យ​ក្នុង​ការគ្រប់​គ្រង​មាតិកា​ដែល​និយាយ​ពី​ពាក្យ​សំដី​អសុរោះ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក។

ក្នុង​រយៈ​ពេល​១២​ខែ​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បណ្តាញ​សារព័ត៌មាន​យក្ស​នេះ​បាន​និយាយ​ថា អ្នក​ប្រើ​ប្រាស់​ផ្អែក​តាម​ប្រចាំ​ខែ​បាន​កើន​ឡើង​៦%​ទៅ​ដល់​ចំនួន​២.៩១​ប៊ីលាន​នាក់។

Facebook បាន​និយាយ​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាពឯកជន​ភាព​នឹងជះ​ឥទ្ធិពល​លើ​ពាណិជ្ជកម្ម​ឌីជីថល​នៅ​ត្រី​មាស​ចុង​ក្រោយ​ឆ្នាំ​នេះ ប៉ុន្តែ​ខ្លួន​រំពឹង​ទុក​មាន​ការសម្រប​សម្រួល​ឲ្យ​មាន​ការ​ប្រែ​ប្រួល​តាម​ពេល​វេលា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម