ព័ត៌មានអន្ដរជាតិ
Facebook ធ្វើតាម វៀតណាម ត្រួតពិនិត្យអ្នកបង្ហោះប្រឆាំងរដ្ឋាភិបាល
កាសែត Washington Post និយាយថា ក្រុមហ៊ុន Facebook រងការចោទប្រកាន់ថា បានអនុវត្តតាមការទាមទាររបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម ដើម្បីត្រួតពិនិត្យអ្នកបង្ហោះប្រឆាំងរដ្ឋាភិបាល ។

កាសែតអាមេរិកកាលពីថ្ងៃចន្ទបានរាយការណ៍ពីការចោទប្រកាន់នេះ ដោយផ្អែកលើបទសម្ភាសន៍របស់ខ្លួនជាមួយមនុស្ស ៣ នាក់ដែលដឹងពីបញ្ហានេះ ខណៈអ្នកបញ្ចេញព័ត៌មានបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។
ទន្ទឹមនោះ យោងតាមសេចក្ដីរាយការណ៍ នាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg បានសម្រេចចិត្តធ្វើតាមការទាមទាររបស់ទីក្រុងហាណូយ មុនពេលគណបក្សកុម្មុយនិស្តធ្វើសមាជបក្សក្នុងខែមករា ។

កាសែត Washington Post និយាយថា Facebook បានបង្កើនការត្រួតពិនិត្យយ៉ាងខ្លាំងលើការបង្ហោះ “ប្រឆាំងរដ្ឋវៀតណាម” ដោយផ្តល់ឲ្យរដ្ឋាភិបាលវៀតណាម នូវការគ្រប់គ្រងស្ទើរតែទាំងស្រុង លើវេទិកានេះ ។
ស្របពេលជាមួយគ្នានេះ កាសែត Washington Post ក៏បានរិះគន់ Facebook សម្រាប់ការជ្រើសរើសទីផ្សារបណ្តាញសង្គមដែលរកកម្រៃបានរបស់វៀតណាម ជុំវិញការបញ្ចេញមតិដោយសេរី ដែលត្រូវបានគេដឹងថា មានតម្លៃជាង ១ ពាន់លានដុល្លារក្នុងប្រាក់ចំណូលប្រចាំឆ្នាំ ។
ប៉ុន្តែកាសែតអាមេរិកមួយនេះមិនបានលើកឡើង ថាតើការបង្ហោះមួយចំនួនត្រូវបានលុបចេញពីវេទិកា និងរបៀបណាដែលខ្លឹមសារត្រូវបានត្រួតពិនិត្យនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ វៀតណាម នឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ នៅឆ្នាំ ២០៣០ មួយខ្សែដល់ច្រកព្រំដែន កម្ពុជា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?