ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ពិភាក្សាទិញ និងសាងសង់រោងចក្រផលិតថ្នាំកូវីដ Molnupiravir
ប្រទេសឥណ្ឌូណេស៊ីកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck ក្នុងការទិញថ្នាំ Molnupiravir ដើម្បីព្យាបាលជំងឺកូវីដ ១៩ ។

យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Meck នៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងកំពុងត្រូវបានបញ្ចប់ ដូច្នេះការដឹកជញ្ជូនដំបូងរបស់ថ្នាំ Molnupiravir អាចមកដល់នៅចុងឆ្នាំនេះ ។
លោកបានបន្តថា “ដើម្បីឲ្យយើងមានស្តុកគ្រប់គ្រាន់ក្នុងការទប់ទល់នឹងរលកឆ្លងបន្ទាប់ដ៏មានសក្ដានុពលមួយ ឥណ្ឌូនេស៊ី និងក្រុមហ៊ុន Merck កំពុងពិភាក្សាគ្នាដើម្បីសាងសង់រោងចក្រផលិតនៅប្រទេសឥណ្ឌូនេស៊ីដើម្បីផលិតវត្ថុធាតុដើមថ្នាំនេះផងដែរ” ។

ទន្ទឹមនោះ ក្រុមហ៊ុន Merck ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្នាំគ្រាប់លេបតាមមាត់ជាមួយប្រទេសជិតខាងរបស់ឥណ្ឌូនេស៊ី ផងដែរដូចជា ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម ។
គួរបញ្ជាក់ថា លទ្ធផលពីការសាកល្បងព្យាបាលដ៏ធំមួយក្នុងខែនេះបានបង្ហាញថា ថ្នាំ Molnupiravir បានកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ចំនួន ៥០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ