ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធសុខាភិបាល សិង្ហបុរី កំពុងស្ថិតនៅមាត់ជ្រោះ សល់គ្រែក្នុងបន្ទប់ ICU ត្រឹមតែ ៦០ ប៉ុណ្ណោះ
ចំនួនអ្នកជំងឺធ្ងន់ធ្ងរនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ចំណុចកំពូលមួយ ដោយបច្ចុប្បន្នគ្រែនៅក្នុងបន្ទប់ ICU នៅសល់តែ ៦០ ប៉ុណ្ណោះ ស្របពេលដែលករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ កើនឡើងជាង ៣ ពាន់ករណីស្ទើររាល់ថ្ងៃ ។
ក្រសួងសុខាភិបាលបាននិយាយថា អត្រាប្រើប្រាស់បន្ទប់ ICU ទាំងមូលគឺ ៨៣.៦ ភាគរយគិតត្រឹមថ្ងៃចន្ទ ពោលកើនឡើងពីប្រហែល ២ ភាគ ៣ ក្នុងមួយសប្តាហ៍មុន ។
ក្រសួងបញ្ជាក់ថា ក្នុងចំណោមគ្រែក្នុងបន្ទប់ ICU ចំនួន ៣០៦ អ្នកជំងឺ ៦៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកជំងឺ ១០៧ នាក់ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ខណៈគ្រែ ១៣៥ ផ្សេងទៀតត្រូវបានគេយកសម្រាប់ដាក់អ្នកជំងឺមិនមែនឆ្លងកូវីដ ។
ចំណែករដ្ឋមន្ត្រីសុខាភិបាលលោក Ong Yi Qing បាននិយាយកាលពីសប្តាហ៍មុនថា “មន្ទីរពេទ្យ និងបុគ្គលិកថែទាំសុខភាពរបស់យើងស្ថិតនៅក្រោមសម្ពាធឥតឈប់ឈរ ។ គ្រែក្នុងបន្តប់ ICU បន្ថែមទៀតនឹងត្រូវបានបើកប្រើប្រាស់ ប្រសិនបើចាំបាច់ ទោះបីជាវានឹងប៉ះពាល់ដល់សេវាប្រចាំថ្ងៃ និងការថែទាំសុខភាពក៏ដោយ ។ លោកបាននិយាយថា ជាមធ្យមអ្នកជំងឺសម្រាកព្យាបាលក្នុងបន្ទប់ ICU គឺរយៈពេល ១៥ ថ្ងៃ ហើយខ្លះរហូតដល់មួយខែ ។
ក្រោយជួបបញ្ហាបែបនេះ អាជ្ញាធរបានព្រមានពីគ្រោះថ្នាក់នៃការដួលរលំប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសសិង្ហបុរី ខណៈវាក៏កើតឡើង ស្របពេលដែលរដ្ឋាភិបាលកំពុងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដើម្បីទទួលភ្ញៀវទេសចរដែលទទួលការចាក់វ៉ាក់សាំងពីប្រទេសជាច្រើនទៀត ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសសិង្ហបុរីបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៧ ម៉ឺនករណី និងមានអ្នកស្លាប់ ៣២៩ នាក់ ខណៈមានអ្នកជាសះស្បើយជាង ១៤ ម៉ឺននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Times of India
ចុចអាន ៖ សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់