Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីកូវីដ ជំងឺមានអត្រាមរណភាពខ្ពស់មួយទៀត កំពុងឆ្លងច្រើនឡើងៗ នៅ ចិន

បានផុស

នៅ

ចំនួនអ្នកឆ្លងជំងឺផ្តាសាយបក្សីកាន់តែច្រើនឡើងនៅប្រទេសចិន ក្នុងឆ្នាំនេះ កំពុងបង្កើនការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញ ដែលនិយាយថា មេរោគនេះ ហាក់ដូចជាបានបំប្លែងខ្លួន ហើយអាចឆ្លងដល់មនុស្សកាន់តែច្រើន។

ប្រទេសចិន បានរាយការណ៍ពីករណីជំងឺផ្តាសាយបក្សី H5N6 ឆ្លងដល់មនុស្សចំនួន២១នាក់ក្នុងឆ្នាំ២០២១ទៅកាន់អង្គការសុខភាពពិភពលោក (WHO) បើធៀបនឹងឆ្នាំមុន ដែលមានតែ៥ករណីប៉ុណ្ណោះ។

ទោះបីជាចំនួននេះទាបជាង​ ចំនួនមនុស្សរាប់រយនាក់ដែលបានឆ្លងមេរោគ H7N9 ក្នុងឆ្នាំ២០១៧ក៏ដោយ ប៉ុន្តែការឆ្លងលើកនេះគឺធ្ងន់ធ្ងរណាស់ ដោយធ្វើឲ្យមនុស្សជាច្រើននាក់ឈឺធ្ងន់  និងយ៉ាងហោចណាស់ប្រាំមួយនាក់បានស្លាប់។

លោក Thijs Kuiken សាស្ត្រាចារ្យផ្នែករោគវិទ្យានៅឯមន្ទីរពេទ្យ Erasmus University Medical Centre ក្នុងទីក្រុង Rotterdam បាននិយាយថា “ការកើនឡើងនៃករណីឆ្លងដល់មនុស្សនៅប្រទេសចិនក្នុងឆ្នាំនេះ គឺគួរឲ្យព្រួយបារម្ភណាស់។ វាជាមេរោគដែលបណ្តាលឲ្យមានអត្រាមរណភាពខ្ពស់”។

ទោះបីជាយ៉ាងណាក៏ដោយ WHO និយាយថា អ្នកឆ្លងភាគច្រើនគឺបានប៉ះពាល់ទៅនឹងបក្សី ហើយមិនទាន់មានករណីឆ្លងពីមនុស្សទៅមនុស្សនោះទេ។

WHO បន្តថា ការស៊ើបអង្កេតបន្ថែមទៀត ត្រូវបានទាមទារជាបន្ទាន់ដើម្បីស្វែងយល់ពីហានិភ័យ និងការកើនឡើងនៃការរាលដាលដល់មនុស្ស។

ស្របពេលជាមួយគ្នានោះដែរ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន (CDC) មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើការកើនឡើងនៃករណីមនុស្សផ្ទុកវីរុស H5N6 បានទេ។

គួរបញ្ជាក់ថា ចិនគឺជាប្រទេសផ្គត់ផ្គង់បសុបក្សីធំបំផុតរបស់ពិភពលោក ដែលធ្វើឲ្យប្រទេសមួយនេះ ក្លាយជាកន្លែងបណ្តុំនៃមេរោគផ្តាសាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ១០ដង ចូលដល់ ថៃ ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម