ព័ត៌មានអន្ដរជាតិ
បារ៉ែនអនុម័តវ៉ាក់សាំង Sinopharm សម្រាប់ក្មេងអាយុ៣ទៅ១១ឆ្នាំ
ប្រទេសបារ៉ែនបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការកូវីដ-១៩របស់ចិន Sinopharm សម្រាប់ចាក់ដល់កុមារអាយុ៣ដល់១១ឆ្នាំ។
ក្រុមការងារវេជ្ជសាស្ត្រជាតិសម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩បានប្រកាសកាលពីថ្ងៃអង្គារ៍ម្សិលមិញថា វ៉ាក់សាំងនឹងចាប់ផ្តើមដំណើរការចាក់ដល់កុមារក្រុមអាយុនេះចាប់ពីថ្ងៃពុធ ទី២៧ ខែតុលានេះ ហើយឪពុកម្តាយ ឬអាណាព្យាបាលរបស់កូនអាចចុះឈ្មោះដើម្បីចាក់នៅតាមវេបសាយរបស់ក្រសួងសុខាភិបាលបានពីពេលនេះទៅ។

ក្រៅពីវ៉ាក់សាំងរបស់ចិនខាងលើដែលត្រូវបានអនុម័តសម្រាប់កុមារ ក្រុមការងារវេជ្ជសាស្ត្រជាតិក៏បាននិយាយដែរថា វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer-BioNTech នឹងត្រូវអនុម័តជាផ្លូវការឆាប់ៗសម្រាប់កុមារអាយុ៥ដល់១១ឆ្នាំ។
រហូតដល់ពេលនេះ ប្រទេសបារ៉ែនមានករណីឆ្លងកូវីដ-១៩សរុបចំនួន ២៧៦៦០៨នាក់ និងស្លាប់១៣៩៣នាក់។ ចំនួនឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការឆ្លងប្រចាំថ្ងៃខ្ពស់ខ្លាំងដល់៣២៧៣នាក់កំឡុងពេលផ្ទះលើកទី២ ខណៈកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះមានអ្នកឆ្លងថ្មីត្រឹមតែ៣៧នាក់ប៉ុណ្ណោះ។
បើនិយាយពីការចាក់វ៉ាក់សាំងវិញ ប្រទេសដែលមានប្រជាជន១.៧លាននាក់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បានប្រមាណ ២៧៤៦៤៦១ដូសដែលស្មើនឹង៨៣.៧%នៃប្រជាជនរបស់ខ្លួនចាក់ពេញដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ