ព័ត៌មានអន្ដរជាតិ
ស្ករគ្រាប់វៀតណាមមួយប្រភេទ សិស្សសាលាញ៉ាំហើយ ពុលដេកពេទ្យ១៣នាក់ (មានវីដេអូ)
សិស្សវិទ្យាល័យចំនួន១៣នាក់នៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីញ៉ាំស្ករគ្រាប់ Medicated Nerds Rope ផ្ទុកសារធាតុដែលគេមិនស្គាល់ ដោយក្រោយមក ប្រាំមួយនាក់បានធ្វើតេស្តវិជ្ជមាន កញ្ឆា។

យោងតាមអ្នកតំណាងវិទ្យាល័យ Hoanh Bo ក្នុងទីក្រុង Ha Long បានឲ្យដឹងថា នៅវេលាម៉ោង ៧និង៤៥ នាទីព្រឹកថ្ងៃចន្ទ សិស្សថ្នាក់ទី១០ម្នាក់ បានបង្ហាញសញ្ញានៃការពុល រួមមានដូចជាឈឺក្បាល វិលមុខ និងចង្អោរ។ ក្រោយមក សិស្ស១២នាក់ផ្សេងទៀត ក៏បានបង្ហាញអាការស្រដៀងគ្នានេះដែរ។
បន្ទាប់មក សិស្សានុសិស្សទាំងអស់ បានទទួលការសង្គ្រោះបឋម ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ha Long។

មកទល់ពេលនេះ សុខភាពរបស់ពួកគេមិនធ្ងន់ធ្ងរឡើយ ហើយកំពុងត្រូវបានពិនិត្យនៅឯមន្ទីរពេទ្យ។
នៅព្រឹកថ្ងៃអង្គារ ប៉ូលិសខេត្ត Quang Ninh បានកំណត់ថា ឧបទ្ទវហេតុនេះ គឺជាករណីពុលអាហារ និងមិនពាក់ព័ន្ធនឹងគ្រឿងញៀនទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ លោកយាយ វៀតណាម ម្នាក់ ពុលថ្នាំ ប៉ារ៉ាសេតាម៉ុល

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត