Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជុំលើកដំបូងជាមួយ អាស៊ាន អាមេរិក ​​ផ្តល់​ថវិកា ១០២ លាន​ដុល្លារដល់ប្លុកមួយនេះ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ប្រាក់ចំនួន ១០២ លានដុល្លារដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្លុកក្នុងតំបន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បានប្រកាសបែបនេះកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំកំពូលតាមអនឡាញជាមួយមេដឹកនាំអាស៊ាន ហើយកិច្ចប្រជុំបែបនេះគឺជាលើកដំបូងហើយក្នុងរយៈពេល ៤ ឆ្នាំ រវាងភាគីទាំងពីរ ។

លោកបាននិយាយថា “ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ” ។

លោកបញ្ជាក់ថា ជំនួយផ្នែកហិរញ្ញវត្ថុនេះ មានគោលបំណងជួយតំបន់នេះឲ្យងើបឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ និងដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុងចំណោមបញ្ហាផ្សេងៗទៀត ។

ទន្ទឹមនោះ លោក បៃដិន បានជំរុញឲ្យអាស៊ានបង្កើនតម្លៃរួម និងចក្ខុវិស័យរួមរបស់យើងសម្រាប់តំបន់មួយ ដែលគ្រប់ប្រទេសទាំងអស់អាចប្រកួតប្រជែង និងទទួលបានជោគជ័យនៅលើទីលានប្រកួតមួយកម្រិត ហើយគ្រប់ជាតិសាសន៍ទាំងអស់ មិនថាធំ ឬខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែគោរពតាមច្បាប់”។

ស្របពេលជាមួយគ្នានេះ សុន្ទរកថារបស់លោក បៃដិន ត្រូវបានគេជឿថា សំដៅទៅលើប្រទេសចិនដែលកំពុងបង្កើនទម្រង់យោធា និងសេដ្ឋកិច្ចរបស់ខ្លួន ។

បន្ថែមពីនេះ រដ្ឋបាលរបស់លោក បៃដិន ក៏បាននិងកំពុងធ្វើការដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងប្រទេសចិនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រធានាធិបតី អាមេរិក លោក Joe Biden ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម