Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាប់តែឃើញក្នុងរឿង ពេលនេះ ជប៉ុន ត្រៀមដាក់លក់ម៉ូតូហោះពិតៗ ឯតម្លៃកប់ក្ដោង

បានផុស

នៅ

ក្រុមហ៊ុន ALI ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានបង្ហាញម៉ូតូហោះ “Hoverbike” ទម្ងន់ ៣០០ គីឡូក្រាម ដូចក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូតូហោះនេះប្រើកង់ជាស្លាបកង្ហាខ្យល់ចំនួន ៦ ដើម្បីហោះនៅលើដី ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនចំហេះឥន្ធនៈខាងក្នុង និងម៉ូទ័រអេឡិចត្រិច ដែលអាចឲ្យវាហោះហើរបានរហូតដល់ ៤០ នាទី និងហោះក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ម៉ូតូនេះមានតម្លៃប្រហែល ៦៨០,០០០ ដុល្លារ ប៉ុន្តែវាមិនអាចប្រើប្រាស់នៅលើផ្លូវសាធារណៈរបស់ប្រទេសជប៉ុនបានទេ សម្រាប់ពេលនេះ ។ ក្រុមហ៊ុននិយាយថា នេះប្រហែលជាម៉ូតូហោះដំបូងគេដែលផលិត និងលក់ក្នុងប្រទេសជប៉ុន ។

ទន្ទឹមនោះប្រធានក្រុមហ៊ុន ALI Technologies លោក Katano Daisuke បាននិយាយថា “យើងមានបំណងផលិតម៉ូតូហោះដែលងាយស្រួលជិះ ។ យើងចង់ជំរុញការយល់ដឹងជាសកលអំពីម៉ូតូហោះ និងសមត្ថភាពរបស់វា” ។

ជាចុងក្រោយលោក Katano បញ្ជាក់ថា ក្រុមហ៊ុន ALI Technologies នឹងធ្វើការជាមួយខេត្ត Yamanashi នៅកណ្តាលប្រទេសជប៉ុន ដើម្បីសាកល្បងម៉ូតូហោះនេះ ក្នុងគោលបំណងប្រើប្រាស់វា ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ALI Technologies មានគម្រោងដាក់លក់ម៉ូតូហោះនេះនៅឆ្នាំ ២០២៣ និងក្នុងចំនួនកំណត់តែ ២០០ គ្រឿងប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ព្រះ​នាង​ Mako​ សុខ​​ចិត្ត​​លះបង់ឋានៈ​​រាជវង្ស​ដើម្បី​រៀប​ការ​នឹងបុរស​ដែល​ខ្លួន​ស្រឡាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម