ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ចេញវីដេអូបង្អួតរថក្រោះដ៏ទំនើបដែលធន់នឹងការផ្ទុះនុយក្លេអ៊ែរនិងបាញ់ទម្លាក់យន្តហោះ
ប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូរថក្រោះ “Terminator” ដ៏អស្ចារ្យរបស់ខ្លួនដែលអាចធន់នឹងការផ្ទុះនុយក្លេអ៊ែរបានហើយអាចបាញ់យន្តហោះទម្លាក់ផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានចែករំលែកវីដេអូនៃម៉ាស៊ីនសង្រ្គាមនេះលើបណ្តាញសង្គមកាលពីម្សិលមិញ។
រថក្រោះប្រភេទ BMPT-72 ទំនើបបំផុតដែលមានឈ្មោះហៅក្រៅថា “Terminator” នេះត្រូវបានបង្ហាញកាលពីឆ្នាំ២០១៣ហើយត្រូវបានប្រើជាលើកដំបូងក្នុងសមរភូមិនៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៧។
វីដេអូបានបង្ហាញពីរថក្រោះប្រភេទនេះបាញ់សាកល្បងមីស៊ីលទៅលើគោលដៅនានាដើម្បីបង្អួតពីថាមពលរបស់ពួកគេ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ពួកគេមានសមត្ថភាពវាយប្រហារទៅលើរថពាសដែករបស់សត្រូវ រថក្រោះផ្សេងទៀតនិងសូម្បីតែឧទ្ធម្ភាគចក្រនិងយន្តហោះដែលហោះទាបផងដែរ។
ក្រសួងការពារជាតិបានបង្ហោះលើ Facebook ថា “រថក្រោះ Terminator មានតួនាទីច្រើននិងមានការការពារខ្ពស់ជាមួយអាវុធមានឥទ្ធិពល ឧបករណ៍គ្រប់គ្រងការបាញ់ទំនើបនិងមានកម្លាំងខ្លាំង”។

រថក្រោះប្រភេទ BMPT-72 មានជើងទម្របាញ់មីស៊ីល៤ដើម កាំភ្លើងស្វ័យប្រវិត្ត២ដើម ជើងទម្របាញ់គ្រាប់បែករហ័ស២ដើមនិងកាំភ្លើងយន្តមួយដើម។
ពួកវាត្រូវបានរចនាឡើងដើម្បីអាចប្រយុទ្ធបានសូម្បីតែបន្ទាប់ពីមានការផ្ទុះអំឡុងសង្គ្រាមនុយក្លេអ៊ែរជាសកលក៏ដោយព្រោះវាមានការការពារពីជាតិវិទ្យុសកម្ម។

កងទ័ព៣នាក់ត្រូវបានការពារប្រឆាំងនឹងអាវុធជីវសាស្ត្រដោយប្រព័ន្ធការពារដែលបិទជិត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ អ៊ីស្រាអែល ប្រុងជើងការខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាមសងសឹក
ចុចអាន៖ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ អ៊ីរ៉ង់ ដែលត្រូវគេធ្វើឃាតជានរណា? ហេតុអ្វីគាត់ក្លាយជាគោលដៅ?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល