Connect with us

ព័ត៌មានអន្ដរជាតិ

មកមើលវីដេអូ ចិន ធ្វើតេស្តជោគជ័យ គ្រាប់បែកក្រោមទឹក អាចកម្ទេចកំពង់ផែ អាមេរិក ឲ្យទៅជាផេះ

បានផុស

នៅ

នេះជាលើកដំបូងហើយដែល ប្រទេសចិន បានធ្វើការកម្ទេចកំពង់ផែរបស់ខ្លួន ដោយប្រើប្រាស់គ្រាប់បែកក្រោមទឹក។ វាជាយុទ្ធសាស្ត្រមួយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងករណីមានសង្គ្រាម។

យោធាក្រុងប៉េកាំង បានធ្វើការសាកល្បងនេះកាលពីថ្ងៃសៅរ៍ ដោយប្រើប្រាស់គ្រាប់បែកបញ្ជាឲ្យផ្ទុះក្រោមទឹក ដើម្បីបំផ្លាញកំពង់ផែនៅទីតាំងដែលគេមិនបញ្ជាក់មួយ ក្នុងប្រទេសចិន។

China has successfully tested underwater explosives to destroy a port, which state media says will be used to destroy American logistics networks in the even of a real war

សារព័ត៌មានរដ្ឋ Global Times បានចុះផ្សាយថា បច្ចេកវិទ្យានេះត្រូវបានធ្វើឡើង ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់របស់សត្រូវ ក្នុងករណីមានជម្លោះ។ ការលបវាយប្រហារដោយប្រើគ្រាប់បែកក្រោមទឹកប្រភេទនេះ នឹងធ្វើឲ្យនាវាធំៗដូចជា នាវាផ្ទុកយន្តហោះអាមេរិកជាដើម ងាយរងគ្រោះ។

វាគឺជាការសាកល្បងចុងក្រោយបង្អស់របស់យោធាចិន បន្ទាប់ពីបានបាញ់បង្ហោះផ្កាយរណបកាលពីសប្តាហ៍មុន ដែលសហរដ្ឋអាមេរិកព្រមានថា អាចវាយប្រហារយានអវកាសផ្សេងទៀត និងការសាកល្បងអាវុធគន្លងគោចរចំនួនពីរ ដែលអ្នកវិភាគគិតថាជា អាវុធនុយក្លេអ៊ែរមានល្បឿនលឿនជាងសំឡេង។

សម្រាប់របាយការណ៍ស្តីពីការធ្វើតេស្តចុងក្រោយបំផុតនេះ កាសែត Global Times បានចុះផ្សាយថា គ្រាប់បែកក្រោមទឹកត្រូវបានប្រើដើម្បីកម្ទេចកំពង់ផែទាំងស្រុង ជាមួយការផ្ទុះមានឥទ្ធិពលដ៏ខ្លាំងក្លា។

China launched the Shijian 21 satellite into orbit on Sunday (pictured), saying it will test technology to clear space debris - the same tech the US warns can destroy other satellites

កាសែត Times បន្តថា ឧបករណ៍ចាប់សញ្ញាដែលបានដំឡើងនៅលើកំពង់ផែ ត្រូវបានប្រើដើម្បីប្រមូលទិន្នន័យ ដែលនឹងគាំទ្រការវាយប្រហារលើកំពង់ផែសត្រូវ នៅក្នុងសង្គ្រាមពិតប្រាកដ។

ការបំផ្ទុះក្រោមទឹក គឺជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបែងចែកកងកម្លាំងរបស់ខ្លួនទៅទីតាំងតូចៗ លែងប្រមូលផ្តុំគ្នានៅកន្លែងធំតែមួយ។

គួរបញ្ជាក់ថា ការសាកល្បងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីកាសែត Times បានរាយការណ៍អំពីការបាញ់បង្ហោះផ្កាយរណបថ្មីមួយឈ្មោះ Shijian 21 ដែលត្រូវបានបង្កើតឡើងដើម្បីសាកល្បងបច្ចេកវិទ្យា បោសសម្អាតកម្ទេចកម្ទីអវកាស៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ឆ្លើយតបទៅអាមេរិក ទាំងកំហឹង ក្រោយលោក បៃដិន ប្រកាស ការពារកោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

គិតគួរ​ដល់​សុវត្ថិភាពសិស្ស សាលាបឋមសិក្សាអញ្ចាញ​ ទប់ស្កាត់ការ​លក់​ចំណីអាហារ ភេសជ្ជៈ​ផ្អែម​​ប៉ះពាល់​សុខភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម