ព័ត៌មានអន្ដរជាតិ
ក្តាម បង្កងរាប់ពាន់ក្បាល ងាប់គរដូចភ្នំ យ៉ាងអាថ៌កំបាំងបំផុត លើឆ្នេរសមុទ្រអង់គ្លេស
សត្វសមុទ្ររាប់ពាន់ក្បាល បានអណ្តែតមកទើរលើឆ្នេរ ភាគឦសានប្រទេសអង់គ្លេស ខណៈមានការភ័យខ្លាចថា រឿងនេះគឺបណ្តាលមកពីការបំពុល។

ក្តាម បង្កង និងសត្វសមុទ្រផ្សេងទៀតដែលខ្លះងាប់ ខ្លះរស់ នៅតែបន្តអណ្តែតមកទើរនៅតាមបណ្តោយឆ្នេរ Teeside ចន្លោះភូមិ Marske ដល់ភូមិ Saltburn ហើយអ្នកស្រុកចាត់ទុករឿងនេះថាជា “ទិដ្ឋភាពអាក្រក់បំផុត” ដែលពួកគេមិនធ្លាប់ឃើញទាល់តែសោះ។
ទិដ្ឋភាពនេះ ក៏ត្រូវបានគេមើលឃើញផងដែរនៅតាមឆ្នេរសមុទ្រក្នុងតំបន់ Seaton Carew និងនៅភាគខាងជើង Seaham។

ទីភ្នាក់ងារបរិស្ថានបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានបើកការស៊ើបអង្កេតលើករណីដ៏អាថ៌កំបាំងនេះ ហើយរកមើលថាតើការបំភាយឧស្ម័នខ្ពស់ ត្រូវបានស្តីបន្ទោសឬក៏យ៉ាងណា។
កាលពីជាង២សប្តាហ៍មុន កាសែត TeessideLive បានរាយការណ៍ថា សត្វសមុទ្រងាប់ ត្រូវបានគេប្រទះឃើញនៅតំបន់ Seaton Carew, Redcar និងភាគខាងជើង Seaham។ ទីភ្នាក់ងារបរិស្ថានបានបើកការស៊ើបអង្កេត ហើយមកទល់ពេលនេះមិនទាន់បញ្ចប់នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មនុស្សរាប់រយនាក់នៅ អង់គ្លេស នាំគ្នាស្រាតននលគកចុះងូតទឹកសមុទ្រ ប្រារព្ធពិធីមួយ

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?