Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀង ៦ ថ្ងៃជាប់គ្នា ភាគខាងត្បូង​ប្រទេសថៃ កំពុងលិចលង់​ធ្ងន់ធ្ងរ​ដោយជំនន់ទឹក​ភ្លៀង

បានផុស

នៅ

ស្របពេល​ប្រជាជាតិ​អាស៊ាន​ទាំង​មូល​កំពុង​ទទួល​រងឥទ្ធិពល​ខ្យល់​ម៉ូសុងរដូវ​រងា ក្រោយ​រដូវ​វស្សាបញ្ចប់ទៅ បែរជាតំបន់ភាគ​ខាងត្បូងប្រទេស​ថៃ កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀងទៅ​វិញ ដោយសារ​ភ្លៀង​បាន​បង្អុល​ធ្លាក់​ប្រមាណជិត​មួយ​សប្តាហ៍​ជាប់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន មក​ត្រឹម​ថ្ងៃ​អង្គារ៍​ដើម​សប្តាហ៍​នេះ ភ្លៀងបាន​បង្អុល​ធ្លាក់យ៉ាង​ខ្លាំង នៅ​ខេត្ត Nakhon Si Thammarat ដោយ​បាន​បង្ក​ជា​ទឹក​ជំនន់ប៉ះពាល់​ដល់​សហគមន៍​ពលរដ្ឋ​រាប់​រយកន្លែង ក៏ដូចជា​លិចលង់​ដីស្រែ​ដំណាំ​ជាច្រើន​ទៀត​ផង។

លោក Kraisorn Wisitwong អភិបាល​ខេត្ត Nakhon Si Thammarat បាននិយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​បាន​ណែនាំ​ទៅ​កាន់​ការិយាល័យ​គ្រប់គ្រងគ្រោះ​មហន្តរាយដើម្បី​តាម​ដាន​ស្ថានការណ៍​ឲ្យ​ដិត​ដល់ និង​ចាត់​វិធានការ​បន្ទាន់​សម្រាប់​សហគមន៍ពលរដ្ឋ​រងផល​ប៉ះពាល់​នៅពេលនេះ។

យោង​តាម​ការអះអាង​ពីអភិបាល​ខេត្ត​ខាង​លើ ភូមិសរុប ៣៥១ ក្នុងស្រុក​ទាំង ១៥ បាន​កំពុង​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង ប៉ះពាល់​ដល់​លំនៅឋាន​សរុប ១៦ ៧០៩ខ្នង និង​ពលរដ្ឋ ៤៧ ៩៣៩នាក់ ខណៈ​ផ្ទះ​ ១៥ខ្នង​ត្រូវ​ជំនន់​បំផ្លាញ​ទាំង​ស្រុង ដីស្រែ ២៩១ ១៥៦ហិកតា ត្រូវ​ជន​់លិច។

គិត​ត្រឹម​ថ្ងៃ​ពុធ កម្ពស់ទឹក​តាម​តំបន់​ជាច្រើន​ទូទាំង​ខេត្ត Nakhon Si Thammarat បាន​ឡើង​ដល់​កម្រិត ៧០-១០០ សង់ទីម៉ែត្រ នាំ​ឲ្យ​ផ្លូវ​សំខាន់ៗ​សម្រាប់​តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ មិន​អាច​ឆ្លង​កាត់បាន។

ទោះ​ជាយ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ស្លាប់​ក្នុង​គ្រោះ​ជំនន់ទឹក​ភ្លៀង​នេះ​នៅ​ឡើង​ទេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២៩ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៥៧ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម