Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​កំពុង​ឃ្លាំ​មើល​កូវីដ​ឆ្លង​​ខ្ពស់​លឿន​ខុស​​ធម្មតា​ បន្ទាប់​ជាប់កំណត់ត្រាថ្មី

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប្រទេស​សិង្ហបុរី​ពិនិត្យ​មើក​ការ​កើន​ឡើង​ខុស​​ប្រក្រតី​​នៃ​ការ​ឆ្លង​កូវីដ-១៩ បន្ទាប់​ពី​ប្រទេស​មួយ​នេះ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន៥៣២៤​នាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ដែល​ជា​ការ​ឆ្លង​ច្រើន​បំផុត​ចាប់​តាំង​ពី​វីរុស​កូរ៉ូណា​បាន​ចាប់​ផ្តើម។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​អ្នក​ស្លាប់​​ក៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​​​ដែរ​គឺ​១០​នាក់​ដែល​ធ្វើ​ឲ្យ​សរុប​អ្នក​ស្លាប់​ទាំង​អស់​ឡើង​ដល់​៣៤៩​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល (MOH) បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ពុធ​​ថា ៖«ថ្ងៃ​​នេះ​ចំនួន​ឆ្លង​ខ្ពសខុស​ពី​ប្រក្រតី។ អ្នក​ឆ្លង​ភាគ​ច្រើន​រក​ឃើញ​ក្នុង​ការ​ធ្វើ​តេស្ត​មន្ទីរ​ពិសោធ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នា​ពេល​រសៀល»។

សេចក្តី​ប្រកាស​ថា ៖«ក្រសួង​កំពុង​ពិនិត្យ​មើល​ពី​ករណី​ឆ្លង​កើន​ឡើង​ខុស​ពី​ប្រក្រតី​​នៅ​ក្នុង​​រយៈ​ពេល​ខ្លី ហើយ​​​ឃ្លាំ​មើល​ឲ្យ​ដិត​ដល់​ពី​និន្នាការ​ឆ្លង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ»។

សិង្ហបុរី​បាន​ពង្រីក​បំរាម​សង្គម​មួយ​ចំនួន​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​កូវីដ-១៩​​​ប្រហែល​ជា​១​ខែ​ទៀត​ដើម្បី​បន្ធូរ​បន្ថយ​​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល។

អាជ្ញាធរ​បាន​ដាក់​បំរាម​សា​ថ្មី​មាន​ដូច​ជា កំណត់​ចំនួន​ទំនាក់​ទំនង​សង្គម និង​ការ​ចេញ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​ដោយ​​ឲ្យ​មាន​មនុស្ស​តែ​២​នាក់​ប៉ុណ្ណោះ​​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​។

រហូត​ដល់​ពេល​នេះ​​ប្រជា​ជន​សិង្ហបុរី​ប្រហែល​ជា​៨៤​%​ហើយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ពេញ​ដូរ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម