Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូ​ពេទ្យ​ម៉ាឡេស៊ី​ផលិត​ស្រោម​អនាម័យ​ប្រើ​បាន​ទាំង​បុរស​ និងស្ត្រីលើក​ដំបូង​ក្នុង​លោក​

បានផុស

នៅ

អ្នក​ឯកទេស​រោគ​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​បាន​​ផលិត​ស្រោមអនាម័យ​ទ្វេ​មុខ​ងា​ដែល​អាច​ប្រើ​បាន​ទាំង​បុរស និង​ស្ត្រី​ ហើយ​ត្រូវ​បាន​​​ផលិត​ពី​សម្ភារៈ​វេជ្ជសាស្ត្រ​ធម្មតា។

អ្នក​​ផលិត​​សង្ឃឹម​ថា ​ស្រោម​អនាម័យ​ទ្វេ​មុខ​ងា Wondaleaf ​នឹង​ផ្តល់​ឲ្យ​មនុស្ស​អាច​គ្រប់​គ្រង​កាន់​តែ​ល្អ​ប្រសើរនូវ​សុខភាព​ផ្លូវ​ភេទ​ដោយ​មិន​គិត​ពី​ភេទ​ ឬ​ទំនោ​ផ្លូវ​ភេទ​របស់​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក John Tang Ing Chinh ជា​គ្រូ​ពេទ្យ​ឯកទេស​រោគ​ស្ត្រី​​នៅ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​វេជ្ជសាស្ត្រTwin Catalyst បាន​និយាយ​ថា ៖«ជា​ទូទៅ វា​ជា​ស្រោម​អនាម័យ​ធម្មតា​ដែល​មាន​គម្របសារធាតុ​​ស្អិត។ វា​ជា​ស្រោម​អនាម័យ​​​មាន​សន្ទះ​ស្អិត​ជាប់​នឹងប្រដាប់​ភេទ​បុរស ឬ​ស្ត្រីហើយ​គ្រប​ដណ្តប់​​ពេញ​ជិត​នៅ​តំបន់​ការពារ»។

លោក​បាន​បញ្ជាក់​ថា សន្ទះ​ដែល​មាន​សារធាតុ​ស្អិត​ជាប់​នេះ​មាន​តែ​ម្ខាង​នៃ​ស្រោម​។ ​មាន​ន័យ​ថា វា​​អាច​ប្រើ​បានដោយ​ភេទ​ណា​មួយ​ក៏​បាន។​

លោក Tang បានផលិត​ស្រោម​អនាម័យ​នេះ​ដោយ​ប្រើ​សារធាតុ polyurethane ជា​សម្ភារៈ​​ប្រើ​បិទ​របួស​ថ្លា​ឆ្លុះ​ដែលស្តើង​​ បត់​បែន​ស្រួល តែ​ជាប់​ធន់​ និង​មិន​លេច​ទឹក។

លោកបាន​និយាយ​សំដៅ​ទៅលើ​សម្ភារៈ​ដែល​យក​មក​ផលិត​​ថា ៖«នៅ​ពេល​​ប្រើ ជា​ញឹក​ញាប់​ យើង​មិន​ដឹង​ថា មាន​ស្រោម​អនាម័យ​ទេ»។

លោក Tang បញ្ជាក់​ថា​ ស្រោម​អនាម័យ Wondaleaf បាន​ឆ្លង​កាត់​ការ​​ស្រាវ​ជ្រាវ និង​ធ្វើ​តេស្តគ្លីនិកសាស្ត្រ​​ជា​ច្រើនលើក​​មុន​ពេល​ផលិត ហើយ​នឹង​មាន​លក់​តាម​វេប​សាយ​របស់​ក្រុម​ហ៊ុន​នា​ខែ​ធ្នូ​ខាង​មុខ​។

ក្នុង​មួយ​ប្រអប់​មាន​​​ស្រោម Wondaleaf ​២​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៣​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

សំរាម
សន្តិសុខសង្គម៤៨ នាទីutes មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

ព័ត៌មានជាតិ៦០ នាទីutes មុន

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

Sokha Hotels

ព័ត៌មានពេញនិយម