Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអាមេរិក កំពុងបង្វឹកទាហានតៃវ៉ាន់ ស្របពេលតានតឹងខ្លាំងជាមួយ ចិន

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ជាមួយ CNN ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាក់ពីវត្តមានរបស់ទាហានអាមេរិកនៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដោយលើកឡើងថា កងកម្លាំង​អាមេរិក​មួយ​ចំនួន​តូច កំពុង​ឈរជើង​នៅ​តៃវ៉ាន់ ដើម្បីបង្វឹកទាហាន​តៃវ៉ាន់។

ភាព​តានតឹង​រវាងកោះ​តៃវ៉ាន់ និង​ចិន បាន​កើនឡើង​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​ក្រុង​ប៉េកាំងកាន់តែ​បង្កើន​សម្ពាធ​ផ្នែក​យោធា និង​នយោបាយ។

លោកស្រី Tsai បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងមានកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាពការពារជាតិរបស់យើង”។

នៅពេលសួរថាតើមានយោធាអាមេរិកប៉ុន្មាននាក់ ត្រូវបានដាក់ពង្រាយនៅតៃវ៉ាន់ លោកស្រីបាននិយាយដោយខ្លីថា មិនច្រើនដូចមនុស្សគិតទេ។

ការបញ្ជាក់នេះបានកើតឡើង ស្របពេលប្រទេសចិនកំពុងបង្កើនសម្ពាធយោធាយ៉ាងខ្លាំងទៅលើតៃវ៉ាន់ រួមទាំងបេសកកម្មម្តងហើយម្តងទៀតដោយយន្តហោះចម្បាំងរបស់ចិន នៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ផងដែរ។

ស្របពេលជាមួយគ្នានោះដែរ នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកស្រី Tsai, រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានប្រាប់អ្នកយកព័ត៌មានថា អន្តរកម្មយោធារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺច្រើននិងញឹកញាប់ណាស់ ហើយបានបន្តជាយូរមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ។

គួរបញ្ជាក់ថា ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីកំញើញ ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម