ព័ត៌មានអន្ដរជាតិ
វីរុសក្លាយពូជឆ្លងខ្លាំងជាង Delta រាលដាលដល់ ៤២ប្រទេសហើយ រួមទាំងក្បែរ កម្ពុជា ផងដែរ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះវីរុសបំប្លែងខ្លួនក្លាយពូជពី Delta ដើម្បីកំណត់ថាតើវាឆ្លងខ្លាំងជាងប្រភេទដើមឬក៏អត់។

WHO ក៏កំពុងពិនិត្យមើលផងដែរថាតើ វ៉ាក់សាំងមានប្រសិទ្ធភាពអាចយកឈ្នះវីរុសក្លាយពូជ AY. 4.2 ដែរឬទេ ខណៈគិតមកត្រឹមពេលនេះ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិច ៤២ហើយរួមទាំងប្រទេស ថៃ ផងដែរ។
WHO បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា “ការកើនឡើងនៃករណីឆ្លងវីរុសក្លាយពូជ AY. 4.2 ត្រូវបានសង្កេតមើលចាប់តាំងខែកក្កដា មកម្ល៉េះ។ ការសិក្សាអំពីរោគរាតត្បាត និងមន្ទីរពិសោធន៍កំពុងបន្តដើម្បីពិនិត្យមើលថាតើ វីរុសក្លាយពូជនេះ អាចផ្លាស់ប្តូរការចម្លង ឬមានសមត្ថភាពធ្វើឲ្យអង់ទីគ័ររបសមនុស្ស ធ្លាក់ចុះដែរឬក៏អត់”។

វីរុសបំប្លែងខ្លួនក្លាយពូជដែលអ្នកខ្លះហៅថា “Delta Plus” ត្រូវបានកំណត់ថាជា វីរុសបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត ដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស។
យ៉ាងណាក្តី មិនទាន់មានភស្តុតាងបង្ហាញថា វាបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬធ្វើឲ្យវ៉ាក់សាំងមិនមានប្រសិទ្ធភាពនោះទេ។

ដោយសារតែវាមិនមែនជា វីរុសគួរឲ្យចាប់អារម្មណ៍ឬព្រួយបារម្ភ, វាមិនទាន់ត្រូវបានគេដាក់ឈ្មោះតាមអក្សរនៃអក្ខរក្រមក្រិកឡើយខណៈ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស កំពុងតាមដានធាតុបំប្លែងចំនួន២០នៃវីរុសបំប្លែងខ្លួន Delta។
គួរបញ្ជាក់ថា ពូជវីរុស AY. 4.2 មានធាតុបំប្លែងចំនួនបីបន្ថែមទៀត បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដើម Delta៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?