Connect with us

ព័ត៌មានអន្ដរជាតិ

ចិនលេងមួយក្បាច់ Jack Ma ធ្លាក់ច្រើនលេខ លែងឈរទីកំពូល ក្នុងបញ្ជីអ្នកមានបំផុត

បានផុស

នៅ

លោក Jack Ma ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មានមក​ខែ​នេះ ខណៈលោក​បាន​ធ្លាក់​ទៅ​លេខ៥ ក្នុង​បញ្ជី​អ្នក​មាន​បំផុត​របស់​ប្រទេស​ចិន បន្ទាប់​ពី​ទ្រព្យសម្បត្តិ ២០ ពាន់​លាន​ដុល្លារ ​ត្រូវ​ខាតបង់ ​ចំពេល​មាន​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ លើ​ចក្រភព​អាជីវកម្ម​របស់​គាត់។

ស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះត្រូវបានគេកំណត់គោលដៅ បន្ទាប់ពីគាត់ហ៊ានរិះគន់និយតករហិរញ្ញវត្ថុរបស់ប្រទេសចិន ហើយពេលនេះ គាត់មានទឹកប្រាក់ ៣៩.៦ពាន់លានដុល្លារ។

មហាសេដ្ឋី Zhong Shanshan ដែលជាអតីតអ្នកសារព័ត៌មាន ពេលនេះក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ ៦០.៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗដោយទស្សនាវដ្តី ​​Hurun Rich List។

Jack Ma now ranks fifth on a list of China's richest people after seeing his fortune drop by $20billion in the last 12 months (pictured on holiday last week in Mallorca)

លោក Ma បានព្យាយាមគេចវេះពីក្រសែភ្នែកសាធារណជន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីគាត់បានរិះគន់ជាសាធារណៈ លើប្រព័ន្ធបទប្បញ្ញត្តិរបស់ប្រទេសចិន នៅក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន ប៉ុន្តែកាលពីសប្តាហ៍មុន គាត់បានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើង។

បន្ទាប់ពីការអត្ថាធិប្បាយនោះ មុខជំនួញរបស់គាត់បានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីនិយតករ ដល់ថ្នាក់ឈានទៅដល់ការព្យួរ IPO របស់ក្រុមហ៊ុន Ant Group ដែលមានតម្លៃ៣៧ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១១ នាទីutes មុន

សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​បេសកកម្ម​សង្គ្រោះ​​និង​ស្វែងរក​ទាហាអាមេរិកបាត់ខ្លួន​​៤នាក់កំពុង​មមាញឹក​​​នៅ​លីទុយអានី

កីឡា១៦ នាទីutes មុន

ពេជ្រ អាទិទេព មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​ពេល​នេះ​មិន​ភ្លេច​ឡើយ​សង្វៀន​​បាយ័ន​ជា​កន្លែង​ផ្ដល់​ឱកាស​

សេដ្ឋកិច្ច២៣ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកការផលិតចំណីអាហារមានស្តង់ដារខ្ពស់

ជីវិតកម្សាន្ដ៣២ នាទីutes មុន

តារាកូរ៉េព្រួតគ្នាបរិច្ចាគ​ប្រាក់រាប់លានដុល្លារ ជួយដល់​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ

Sokha Hotels

ព័ត៌មានពេញនិយម