ព័ត៌មានអន្ដរជាតិ
ឃើញតែប្លែក តើដឹងថាលោក គីម ជុងអ៊ុន ស្រកទម្ងន់អស់ប៉ុន្មានគីឡូទេ?
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្រកទម្ងន់ប្រហែល ២០ គីឡូក្រាម ។

ពីមុនលោក គីម ជុងអ៊ុន មានទម្ងន់ប្រហែល ១៤០ គីឡូក្រាម ហើយការស្រកទម្ងន់របស់លោកហាក់ដូចជាមិនមានបញ្ហាសុខភាពនោះទេ ។
គេហទំព័រកូរ៉េខាងជើង NK News បានចុះផ្សាយរូបភាពធំៗដែលបង្ហាញថា លោក គីម ក្នុងវ័យ ៣៧ ឆ្នាំ បានរឹតបន្តឹងខ្សែនាឡិកាដែលគាត់ចូលចិត្តពាក់ ប៉ុន្តែមិនបានបញ្ជាក់ពីទម្ងន់ប៉ុន្មានគីឡូដែលលោកស្រកនោះទេ ។

រូបភាពទាំងនោះក៏បង្ហាញដែរថា កដៃឆ្វេងរបស់លោក គីម គឺតូចជាងរូបភាពស្រដៀងគ្នា ដែលបានថតក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ និងខែមីនាឆ្នាំនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ គីម ជុងអ៊ុន បញ្ជាឲ្យពលរដ្ឋ បរិភោគអាហារតិចតួច ដល់ឆ្នាំ ២០២៥

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ