Connect with us

ព័ត៌មានអន្ដរជាតិ

គិលានុបដ្ឋាយិកា ​ស្រែក​​​អង្វរ​ប្រជាជន​កុំ​ឲ្យ​ជួប​ជុំគ្នា​នៅ​ថ្ងៃ​​បុណ្យ​ណូអែល​ ក្នុង​ឆ្នាំនេះ

បានផុស

នៅ

Molly-Elizabeth Francis មាន​ដើមកំណើត​នៅ Dublin ប្រទេស អៀរឡង់ បាន​និយាយ​ថា​ នាង​បាន​យំ​យ៉ាង​ខ្លាំង​នៅ​កន្លែង​ធ្វើការ​ បន្ទាប់​ពី​បាន​សរសេរសុំ​អង្វរ​ក្រុម​គ្រួសារ​និង​ប្រជាជន​ក្នុង​ប្រទេស ​មិន​ឲ្យមានការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​​បុណ្យណូអែល ​ខណៈ​ដែល​នាង​កំពុងតែ​តស៊ូ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ធ្ងន់ធ្ងរ។

Molly ដែលកំពុងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ St Peter’s ក្នុង​ទីក្រុង Albany រដ្ឋញូវយ៉ក ​បាន​ចែករំលែក​រូបថត Selfie នៃ​ស្នាម​ក្រហម​នៅ​លើ​មុខ​របស់​នាង ​ក្នុង​ឈុត PPE និង​ការ​ឈឺចាប់​ពេញ​រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហោះ​របស់​នាង​ត្រូវ​បាន​ចែកចាយ​ច្រើនជាង ៥០០០០ ដង​ និង​មាន​អ្នក​បញ្ចេញ​យោបល់​ជាង ៩.៥០០ ព្រមទាំង​មាន​អ្នក​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត។

នាង​បាន​សរសេរ​បែប​អង្វរករ​និង​អស់សង្ឃឹម​ក្នុង​ហ្វេសបុក​ថា “ គ្រប់​គិលានុបដ្ឋាយិកា ​គឺ​តែងតែ​ឃើញ​អ្នកជំងឺ​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺ ៥ នាក់​របស់​ខ្ញុំ ​អាច​នឹង​មាន​ម្នាក់​​ស្លាប់ ​តែ​យ៉ាងណា​ខ្ញុំ​នៅ​តែ​ក្បែរ​ពួកគេ​នៅ​យប់​នោះ។ ខ្ញុំ​ក៏​បាន​ឃើញ​មនុស្ស​ដដែល​និយាយ​ថា​មិន​អី​ទេ ​ក្នុង​ការ​ជួបជុំ​គ្នា​ជា​ក្រុម​សម្រាប់​ថ្ងៃ​ឈប់​សម្រាក។ ខ្ញុំ​ដឹង​ថា​ពិបាក​ដែល​មិន​បាន​ជួបជុំ​ក្រុម​គ្រួសារ​និង​មនុស្ស​ជា​ទី​ស្រលាញ់​នៅ​ឆ្នាំ​នេះ ​ប៉ុន្តែ​មុន​សប្បាយ​ សូម​គ្រប់គ្នា​គិត​ដល់​អាយុជីវិត ” ។

ក្នុងនាម​បុគ្គលិក​សុខាភិបាល​ យើង​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ តែ​ម្នាក់ឯង​បាន​ទេ។ យើង​ត្រូវការ​សហគមន៍​របស់​យើង​ ដើម្បី​រួមគ្នា​ហើយ​យកចិត្តទុកដាក់​ខ្ពស់​ជាង​មុន។ យើង​ជា​គិលានុបដ្ឋាយិកា​របស់​អ្នក​ទាំងអស់​គ្នា។ យើង​កំពុង​ប្រយុទ្ធ ​ប៉ុន្តែ​យើង​នឿយហត់​ណាស់។ សូម​ចូលរួម​ចំណែក​របស់​អ្នក​ យើង​នឹង​បំពេញ​ភារកិច្ច​របស់​យើង៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ

ប្រភព៖dailysta

ចុចអាន៖ស្របពេលអង់គ្លេសអនុម័តលើវ៉ាក់សាំងកូវីដ១៩ដំបូងគេ ស្ត្រីមានផ្ទៃពោះមិនអនុញ្ញាតឲ្យប្រើថ្នាំនេះឡើយ

ចុចអាន៖លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

សួង សាខារ៉ានីត អំពាវនាវអ្នកបើកបររថយន្តកុំបើកលឿនពេលមេឃភ្លៀង ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃ

សេដ្ឋកិច្ច៨ នាទី មុន

កម្ពុជាកំពុងចរចារជាមួយប្រទេសចិន នាំចេញផ្លែម្នាស់ និងខ្នុរ បន្ថែមទៀត

ព័ត៌មានជាតិ១១ នាទី មុន

អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានកំពុងបន្តធ្វើវិសោធនកម្មច្បាប់លើរបបសារព័ត៌មានឱ្យស្របតាមតម្រូវការបច្ចុប្បន្ន

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីជំនាញចុះអន្តរាគមន៍បាញ់ថ្នាំកម្ចាត់សត្វរុយ ស ដែលកំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ

កីឡា១៧ នាទី មុន

សមត្ថភាពមិនធម្មតា Akihiro ដៃគូរបស់ កាន់ ម៉េងហុង ជាម្ចាស់ខ្សែក្រវាត់៣ខ្សែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២២ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

Sokha Hotels

ព័ត៌មានពេញនិយម