Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ ចូលបំផ្ទុះធនាគារចំនួន ៧ នៅ ​មីយ៉ាន់ម៉ា

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា សាខាចំនួន ៧ របស់ធនាគារឯកជន KBZ ត្រូវបានបំផ្ទុះដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ នៅកណ្តាលទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Myanmar Now បានរាយការណ៍ថា ការផ្ទុះនេះបានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ធនាគារឯកជនរបស់ប្រទេសបានចាប់ផ្តើមផ្ទេរព័ត៌មានអំពីអតិថិជនរបស់ពួកគេ ទៅកាន់រដ្ឋាភិបាលយោធា ។

សារព័ត៌មានបានកត់សម្គាល់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានទាមទារឲ្យមានការលាតត្រដាងព័ត៌មាននេះ  ដើម្បីតាមដានការផ្តល់មូលនិធិនៃសកម្មភាពប្រឆាំងរដ្ឋាភិបាល ។

ដកស្រង់សម្តីដោយកាសែត Myanmar Now អ្នកស្រុកសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា “ខ្ញុំគិតថា ធនាគារ KBZ បានក្លាយជាគោលដៅមួយ ព្រោះវាត្រូវបានគេជឿថា បានចែករំលែកព័ត៌មានអំពីអ្នកដែលសង្ស័យថា បានបរិច្ចាគប្រាក់ដើម្បីគាំទ្របដិវត្តន៍ ហើយថែមទាំងបង្កកគណនីដែលប្រើសម្រាប់គោលបំណងនេះផងដែរ” ។

កាសែតបានបន្ថែមថា គណនីមួយចំនួនដែលបានប្រើប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត KBZ Pay របស់ធនាគារដើម្បីផ្ទេរប្រាក់ទៅសមាជិកនៃចលនាមិនគោរពច្បាប់ស៊ីវិល ត្រូវបានផ្អាក ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាដែលប្រតិបត្តិការនៅក្នុងតំបន់ ទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ។

គួរបញ្ជាក់ថា យោធាបានឡើងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ ក្រោមលេសថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចនៅពេលនោះ បានបន្លំការបោះឆ្នោតសកលនៅខែវិច្ឆិកា ឆ្នាំ ២០២០ ហើយក្រោយមករដ្ឋ​ប្រហារ​យោធា​បាន​បង្កឲ្យ​មាន​រលក​នៃ​ការ​តវ៉ា​ស៊ីវិល និង​បណ្តាលឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ យោធា មីយ៉ាន់ម៉ា ចោទ UN ថា កំពុងញុះញង់ឲ្យមានអំពើហិង្សា ក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម