Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត កម្ពុជា ជាប់ឈ្មោះជាប្រទេស មានសិទ្ធិផលិតថ្នាំព្យាបាលកូវីដ (មានវីដេអូ)

បានផុស

នៅ

កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានសិទ្ធិ ផលិតថ្នាំប្រឆាំងមេរោគ Molnupiravir របស់ក្រុមហ៊ុន Merck ដែលថ្នាំប្រភេទនេះ បានបង្ហាញប្រសិទ្ធភាពកាត់បន្ថយការបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ​ និងការស្លាប់បាន ៥០% ចំពោះអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Thai PBS។

Optimus completes trials of Covid-19 drug Molnupiravir

ហេតុផលតែម្យ៉ាងគត់ដែល កម្ពុជា និងអ្នកជិតខាងអាស៊ានផ្សេងទៀត ទទួលបានសិទ្ធិផលិតថ្នាំនេះគឺដោយសារតែ ប្រទេសទាំងនេះត្រូវបានធនាគារពិភពលោក ចាត់ទុកថាជាប្រទេសមានប្រាក់ចំណូលទាបទៅមធ្យម ខុសពី​ ថៃ ដែលត្រូវបានចាត់ទុកថាជា ប្រទេសមានប្រាក់ចំណូលមធ្យមទៅខ្ពស់។

អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដថៃ លោកវេជ្ជបណ្ឌិត Somsak Akksilp និយាយថា នេះមានន័យថា ប្រទេសថៃ ត្រូវទិញថ្នាំដោយផ្ទាល់ពីក្រុមហ៊ុនឱសថយក្ស Merck របស់សហរដ្ឋអាមេរិក។

Merck បានចុះកិច្ចព្រមព្រៀងជាមួយអង្គការមិនរកប្រាក់ចំណេញ Medicine Patent Pool (MPP) គាំទ្រដោយអង្គការសហប្រជាជាតិ ដែលនឹងដើរតួជាអន្តរការី និងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ដល់ក្រុមហ៊ុនផលិតឱសថទូទៅ នៅក្រៅប្រទេសអ្នកមាន។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួន៥០ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការទទួលបានអាជ្ញាប័ណ្ណបន្តដើម្បីផលិតថ្នាំនេះ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសថៃ ហ្វីលីពីនក៏បានបញ្ជាទិញថ្នាំពីក្រុមហ៊ុន Merck ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម