ព័ត៌មានអន្ដរជាតិ
អាមេរិក អនុញ្ញាត វ៉ាក់សាំងកូវីដ លើកដំបូងសម្រាប់កុមារតូចៗ
កាលពីថ្ងៃសុក្រទី២៩ ខែតុលា (ត្រូវថ្ងៃសៅរ៍ទី៣០ នៅកម្ពុជា) រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារអាយុពី ៥ ទៅ១១ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាវ៉ាក់សាំងកូវីដដំបូងគេ សម្រាប់កុមារតូចៗនៅសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងនេះ នឹងមិនទាន់ចាប់ផ្តើមចាក់ភ្លាមៗសម្រាប់ក្រុមអាយុនេះទេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) នៅតែត្រូវការការណែនាំអំពីរបៀបចាក់វ៉ាក់សាំង ដែលនឹងត្រូវសម្រេចបន្ទាប់ពីក្រុមទីប្រឹក្សាខាងក្រៅ ពិភាក្សាគ្នាអំពីផែនការនៅថ្ងៃអង្គារខាងមុខ។
ក្រុមហ៊ុន Pfizer និយាយថា នៅថ្ងៃសៅរ៍នេះ ខ្លួននឹងចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងកុមារ ទៅកាន់ឱសថស្ថាន ការិយាល័យគ្រូពេទ្យកុមារ និងកន្លែងផ្សេងទៀតដែលជាកន្លែងអាចចាក់ថ្នាំបង្ការបាន។

ការសម្រេចចិត្តរបស់ FDA ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យកុមារអាមេរិកចំនួន ២៨ លាននាក់ទទួលបានវ៉ាក់សាំង។
គួរបញ្ជាក់ថា មកទល់ពេលនេះ មិនមានប្រទេសច្រើនទេ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដលើកុមារសម្រាប់ក្រុមអាយុនេះ ឬក្មេងជាងនេះ ដោយក្នុងនោះរួមមានទាំងចិន គុយបា និងអារ៉ាប់រួមផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កម្ពុជា វ៉ៃផ្ដាច់អត្រាចាក់វ៉ាក់សាំងកូវីដខ្ពស់បំផុតនៅ អាស៊ាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ