ព័ត៌មានអន្ដរជាតិ
ក្រោយក្រសួងអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ ឥឡូវមកមើលប្រសិទ្ធភាពដ៏អស្ចារ្យរបស់វ៉ាក់សាំង Sputnik V
កាលពីយប់ថ្ងៃសុក្រទី២៩ខែកញ្ញា ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចេញសេចក្តីជូនដំណឹង អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ី ក្នុងលក្ខខណ្ឌបន្ទាន់។

បើងាកទៅមើលទិន្នន័យពីក្រៅប្រទេសវិញ យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បាននិយាយថា វ៉ាក់សាំងប្រភេទនេះ បង្ហាញពីលទ្ធផលដ៏អស្ចារ្យ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដោយប្រសិទ្ធភាពការពារឈានដល់ប្រមាណ ៨៣ ភាគរយឯណោះ។
ស្របពេលជាមួយគ្នានោះដែរ លោកបានបន្ថែមថា វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាព ៩៥ ភាគរយផងដែរ ប្រឆាំងនឹងករណីធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ទម្រង់ដើម។

ចំណែកប្រទេសអារ៉ាប់រួម រកឃើញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ី បង្ហាញប្រសិទ្ធភាព ៩៧,៨ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩ និង ១០០ ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរ ក្នុងអំឡុងពេលយុទ្ធនាការចាក់នៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថា នៅខែសីហាឆ្នាំ ២០២០ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឈ្មោះថា Sputnik V ដែលផលិតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya៕
អត្ថបទ៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ