Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ រកឃើញករណី កូវីដជាលើកដំបូង

បានផុស

នៅ

នៅទីបំផុត ប្រទេស តុងហ្គា បានកត់ត្រាករណីជំងឺកូវីដ-១៩ ជាលើកដំបូង បន្ទាប់ពីអ្នកដំណើរតាមយន្តហោះមកពីប្រទេសនូវែលសេឡង់ បានធ្វើតេស្តវិជ្ជមាននៅពេលមកដល់។

កោះមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលបានរួចផុតពីផលប៉ះពាល់នៃជំងឺរាតត្បាត ដោយសារតែការបិទព្រំដែនរបស់ខ្លួនចំពោះអ្នកដំណើរស្ទើរតែទាំងអស់។

Tonga is located almost 1,500 miles from New Zealand, the island nation is home to about 106,000 and has now recorded it first ever Covid case, after a passenger on a flight from New Zealand tested positive for the virus
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មានការភ័យខ្លាចថា ប្រសិនបើមេរោគនេះវាយលុក តុងហ្គា នោះប្រព័ន្ធសុខាភិបាលដ៏ទន់ខ្សោយរបស់ប្រទេសនេះ នឹងមិនអាចទប់ទល់បានទេ។

ប្រទេសហ្វីជី ដែលជាអ្នកជិតខាងរបស់តុងហ្គា បានខិតខំ ដើម្បីចៀសវាងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រហូតដល់ខែមេសាឆ្នាំនេះ។

វីរុសបំប្លែងខ្លួន Delta បានវាយប្រហារខ្សែសង្វាក់កោះនេះ ដោយឆ្លងទៅមនុស្សជាង ៥០,០០០ នាក់ និងបានសម្លាប់មនុស្សជិត ៧០០នាក់។

Tonga, a former British protected state, closed its borders for foreigners as part of a state of emergency declared in march last year in an attempt to stop Covid from reaching the island

ឥឡូវមានការភ័យខ្លាចថា រឿងដូចគ្នានេះ អាចកើតឡើងចំពោះប្រទេសតុងហ្គាដែរ ខណៈក្រុមមន្ត្រីកំពុងសម្រេចថាតើត្រូវចាត់វិធានការបែបណា ដើម្បីបញ្ឈប់ការរីករាលដាលដែលអាចកើតមាន។

នាយករដ្ឋមន្រ្តីតុងហ្គាលោក Pohiva Tu’i’onetoa បានបង្ហើបឲ្យដឹងថា អ្នកមានផ្ទុកកូវីដគឺស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ២១៥នាក់ដែលបានមកដល់តាមជើងហោះហើរពីទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់កាលពីថ្ងៃពុធ។

អ្នក​ធ្វើ​ដំណើរ​ត្រូវ​បាន​ដាក់ឲ្យធ្វើចត្តាឡីស័ក​នៅ​សណ្ឋាគារមួយ ហើយមកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតអំពីអ្នកឆ្លងនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្តរកឃើញវីរុសកូវីដបំប្លែងខ្លួន គ្រោះថ្នាក់ មិនខ្លាចវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម