ព័ត៌មានអន្ដរជាតិ
អាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់
កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ី ត្រូវបានក្រសួងសុខាភិបាល កម្ពុជា ចេញសេចក្តីជូនដំណឹងអនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ។

ទន្ទឹមនោះ ដោយដកស្រង់ពីសារព័ត៌មាន Sputnik, រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បាននិយាយទៅកាន់ទូរទស្សន៍ Russia-24 ថា “វ៉ាក់សាំង Sputnik V គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៦០ ឆ្នាំឡើងទៅ” ។
លោក Murashko បានបន្ថែមថា វ៉ាក់សាំង Sputnik V ត្រូវបានចាត់ទុកថាមានសុវត្ថិភាព និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់មនុស្សចាស់ ពោលវាបង្ហាញប្រសិទ្ធភាពការពារកូវីដជាង ៩០ ភាគរយចំពោះបុគ្គលដែលមានអាយុលើសពី ៦០ ឆ្នាំ ។

ចំណែកនាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya លោក Alexander Gintsburg បានថ្លែងទៅកាន់បណ្តាញព័ត៌មាន Rossiya’24 ថា មិនមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំពោះអ្នកវ៉ាក់សាំង Sputnik V ត្រូវបានរាយការណ៍ក្នុងអំឡុងពេលសាកល្បង ឬបន្ទាប់ពីការចាក់វ៉ាក់សាំងនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Pharmaceutical Technology
ចុចអាន ៖ អ្នកចាក់វ៉ាក់សាំង Sputnik V កុំភ័យគ្មានហានិភ័យលើមុខងារបន្តពូជទេ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?