ព័ត៌មានអន្ដរជាតិ
ទីភ្នាក់ងារចារកម្មអាមេរិកថា ប្រភពដើមកូវីដប្រហែលជារកមិនឃើញទេ
ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិកនិយាយនៅថ្ងៃសុក្រថា ពួកគេប្រហែលជាមិនអាចរកឃើញប្រភពដើមនៃជំងឺកូវីដ-១៩ឡើយ នៅពេលពួកគេបានចេញកំណែថ្មីនៃការត្រួតពិនិត្យលំអិតជាងមុនអំពីកូរ៉ូណាដែលឆ្លងពីសត្វទៅមនុស្ស ឬលេចចេញពីមន្ទីរពិសោធ។
ការិយាល័យប្រធានចារកម្មជាតិសហរដ្ឋអាមេរិក (ODNI) បាននិយាយក្នុងរបាយការណ៍មិនចាត់ចំណាត់ថ្នាក់មួយថា ប្រភពដើមធម្មជាតិ និងលេចចេញពីមន្ទីរពិសោធគឺជាសម្មតិកម្មនៃរបៀបដែលវីរុស SARS-COV-2 ឆ្លងមនុស្សលើកដំបូង។ ប៉ុន្តែនិយាយថា អ្នកវិភាគមិនឯកភាពទេដែលមិនមានការអះអាងណាមួយជាក់លាក់ត្រូវបានធ្វើឡើយ។

របាយការណ៍ក៏បានច្រានចោលដែលលើកឡើងថា ប្រភពដើមកូរ៉ូណាជាអាវុធជីវសាស្ត្រដោយនិយាយថា អ្នកគាំទ្រទ្រឹស្តីនេះមិនបានចូលផ្ទាល់ទៅវិទ្យាស្ថានវីរុសសាស្ត្រអ៊ូហានឡើយ និងបានចោទប្រកាន់ពីការផ្សព្វផ្សាយមិនពិត។
របាយការណ៍បានចេញកាលពីថ្ងៃសុក្រជាការធ្វើបច្ចុប្បន្នភាពនៃការត្រួតពិនិត្យរយៈពេល៩០ថ្ងៃដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានចេញកាលពីខែសីហា ចំពេលមានការវាយប្រហារខ្លាំងលើប្រទេសចិនអំពីកូវីដ-១៩ប៉ះពាល់ខ្លាំងជាសកល។
កាលពីថ្ងៃសុក្រ ប្រទេសចិនបានឆ្លើយតបនឹងរបាយការណ៍។ អ្នកស្រី Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីមែលមួយថា ៖«ចំណាត់ការសហរដ្ឋអាមេរិកកំពុងពឹងផ្អែកលើការស៊ើបអង្កេតរបស់ខ្លួនប៉ុណ្ណោះដែលផ្ទុយពីលក្ខណៈវិទ្យាសាស្ត្រក្នុងការរុករកប្រភពដើមកូវីដ-១៩គឺជាបញ្ហាប្រឈមនយោបាយទាំងស្រុង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច