Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុន​ថៃ​មួយ​លួច​លក់​ស្រោម​ដៃ​ពេទ្យ​មួយ​ទឹក​ទៅអាមេរិក​

បានផុស

នៅ

ប៉ូលិស​ថៃបាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​មួយ​ពី​បទ​នាំ​ចេញ​ស្រោម​ដៃ​ពេទ្យ​មួយ​ទឹក​ គ្មាន​ស្តង់ដារ និង​កខ្វក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​នៅ​ពេល​តម្រូវ​ការ​ប្រើ​ប្រាស់​កើន​ឡើង​ក្នុង​ពេល​វិបត្តិ​កូវីដ-១៩​ទូទាំង​ពិភព​លោក។ សេចក្តី​ប្រកាស​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សារព័ត៌មាន​ CNN បាន​ស៊ើប​អង្កេត​ជុំ​វិញ​បញ្ហា​នេះ។

ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ​លោក Jurin Laksanavisit ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ពិសេស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ស៊ើប​អង្កេត​របាយការណ៍​របស់ CNN បាន​និយាយ​ថា ក្រុម​ហ៊ុន Paddy the Room Trading ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​៨​ករណី​អំពី​ការ​លក់​សម្ភារៈ​វេជ្ជសាស្ត្រ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​និយតករ​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ថៃ​មួយ​នេះ​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​ដើម្បី​​ផ្គត់​ផ្គង់​ស្រោម​ដៃ​វេជ្ជសាស្ត្រ​​​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បែរ​ជា​ផ្គត់​ផ្គង់​ស្រោម​​ដៃ​ជ័រ​​​គ្មាន​គុណភាព ឬ​ស្រោម​ដៃ​មួយ​ទឹក​​ដែល​ដាក់​ក្នុង​ប្រអប់​ដោយ​បញ្ជាក់​ថា ជា​ស្រោមដៃ​​ថ្នាក់​វេជ្ជសាស្ត្រ។ ​ស្រោម​ដៃ​ខ្លះ​ថែម​ទាំង​មាន​ទឹក សើម និង​កខ្វក់​ទៀត​ផង។

អាជ្ញាធរ​ថៃ​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ស្រោម​ដៃ​ម៉ាក​ SkyMed ដែល​គ្រប់​គ្រង​ដោយ​ដោយ​អតីត​​មន្ត្រី​យោធា​ថៃ។

ការិយាល័យ​ស៊ើប​អង្កេត​កណ្តាល​របស់​ថៃ (CIB) បាន​ប្រាប់​ថា CNN ថា ខ្លួន​កំពុង​ធ្វើ​ការ​ងារ​ជិតស្និទ្ធ​ជា​មួយ​ FBI ដើម្បី​ស៊ើប​អង្កេត​លើ​ម៉ាក SkyMed។

ប្រធាន​ CIB លោក​ Jirabhob Bhuridej​ បាន​និយាយ​ថា ៖«រដ្ឋាភិបាល​ថៃ​​​កំពុង​យក​ចិត្ត​ទុក​លើ​បញ្ហា​នេះ​ខ្លាំង​ណាស់ ហើយ​​យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​​​ថា ​រក​យុត្តិធម៌​​ជូន​ភាគី​ដែល​រង​ការ​ខូច​ខាត»។

ស្រោម​ដៃ​មួយ​ចំនួន​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​អ្នក​ទិញ​តាម​រយៈ​ក្រុម​ហ៊ុន Paddy the Room ​ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ដាក់​ម៉ាក SkyMed។

លោក​ Tarek Kirschen អ្នក​ជំនួយ​នៅ​ទី​ក្រុង​ម៉ៃអាមី​បាន​បញ្ជាទិញ​ស្រោម​ដៃ​គិត​ជា​ប្រាក់​ប្រហែល​ជា​២​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន Paddy the Room កាល​ពី​ឆ្នាំ​មុន។ ស្រោម​ដៃ​ទាំង​នោះ​ទៅ​ដល់​ដោយ​ម៉ាក SkyMed។

លោក​ Tarek បាន​ឲ្យ​ដឹង​ថា ៖«ស្រោម​ដៃ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​រួច​ហើយ។ ស្រោម​ដៃ​​ត្រូវ​បាន​លាង​សម្អាត ប្រើ​ឡើង​វិញ។ ស្រោម​ដៃ​ខ្លះ​កខ្វក់ ខ្លះ​នៅ​មាន​ស្នាម​ប្រឡាក់។ ខ្ញុំ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម