Connect with us

ព័ត៌មានអន្ដរជាតិ

ចិន កត់ត្រាករណីឆ្លងកូវីដក្នុងសហគមន៍ អាក្រក់បំផុតមិនធ្លាប់ជួបសោះ ៦សប្តាហ៍មកនេះ

បានផុស

នៅ

កាលពីថ្ងៃសុក្រទី២៩ ខែតុលា ប្រទេសចិន បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានសោះក្នុងរយៈពេលជាងប្រាំមួយសប្តាហ៍មកនេះ ខណៈប្រទេស កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដែលភាគច្រើន នៅខេត្តភាគខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ថ្មីចំនួន ៥៩ករណី នៅថ្ងៃទី២៩ ខែតុលា ពោលគឺកើនឡើងពី ៤៨ករណី កាលពីថ្ងៃ២៨។ វាជាករណីឆ្លងក្នុងសហគមន៍ខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី ១៦ខែកញ្ញាមក។

ករណីក្នុងសហគមន៍ថ្មី ភាគច្រើនគឺនៅភាគខាងជើងប្រទេសចិន ដោយការឆ្លងត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Heilongjiang, Inner Mongolia, Gansu, Beijing និង Ningxia។

រាប់បញ្ចូលទាំងការឆ្លងដែលនាំចូលពីបរទេសផងដែរ ប្រទេសចិនបានកត់ត្រាករណីឆ្លងកូវីដថ្មីចំនួន ៧៨ករណី សម្រាប់ថ្ងៃទី២៩ខែតុលា ពោលគឺកើនឡើងពី ៦៤ករណី កាលពីថ្ងៃទី២៨។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅតែរក្សា ៤,៦៣៦នាក់ដដែល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ ថៃ រកវិធីតភ្ជាប់ជាមួយផ្លូវដែក ឡាវ-ចិន ទាញភ្ញៀវទេសចរចូលប្រទេស

ចុចអាន៖ ទីភ្នាក់​ងារ​ចារកម្ម​អាមេរិក​ថា ប្រភព​ដើម​កូវីដ​ប្រហែល​ជា​រកមិន​ឃើញ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម