ព័ត៌មានអន្ដរជាតិ
ជំនួបកំពូល G20 ផ្តល់អ្វីថ្មីតិចតួចរឿងដំណោះស្រាយកម្តៅអាកាសធាតុ
មេដឹកនាំបណ្តាទេសអ្នកមានទាំង២០ (G20) បានឯកភាពលើសេចក្តីថ្លែងការណ៍ចុងក្រោយមួយកាលពីថ្ងៃអាទិត្យដែលជំរុញចំណាត់ការប្រកបដោយអត្ថន័យ និងប្រសិទ្ធភាពដើម្បីកំណត់កម្តៅអាកាសធាតុជាសាកលឲ្យសល់ត្រឹម១.៥អង្សាសេ ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តជាក់លាក់មួយចំនួន។

លទ្ធផលនៃការចរចាដ៏តឹងតែងប៉ុន្មានថ្ងៃក្នុងចំណោមអ្នកការទូតមិនសម្រេចធំដុំឡើយដោយបន្សល់ទុកការងារដ៏ធំទៀតដល់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីអាកាសធាតុនៅប្រទេសស្កុតឡែនក្នុងសប្តាហ៍នេះដែលមេដឹកនាំ G20 គ្រោងហោះហើរផ្ទាល់ចេញពីទីក្រុងរ៉ូមតែម្តង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយថា លោកខកចិត្តដែលរឿងរ៉ាវជាច្រើនមិនត្រូវបានសម្រេច ហើយបានបន្ទោសទៅលើប្រទេសចិន និងរុស្ស៊ីដែលមិនបាននាំយកសំណើរទៅកាន់តុ។
លោកបានប្រាប់អ្នកកាសែតថា ៖«រឿងខកចិត្តទាក់ទងនឹងរុស្ស៊ី និងចិន ដែលមិនបានបង្ហាញពីឆន្ទៈដើម្បីប្តេជ្ញាចិត្តដើម្បីដោះស្រាយអកាសធាតុប្រែប្រួល»។

ទោះជាជំនួប G20 បានសន្យាដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញប្បទានធ្យូងថ្មីកក្រៅប្រទេស ក៏ពួកគេមិនបានកំណត់ពេលវេលាបញ្ឈប់វានៅប្រទេសរបស់ខ្លួនទេ ហើយទម្លាក់ការសន្យាលើការកាត់បន្ថយការបំភាយមេតានដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលមួយ។
ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៉ីតាលី Mario Draghi ដែលជាប្រធានកិច្ចប្រជុំកំពូលនៅទីក្រុងរ៉ូមនេះបានសាទរចំពោះការព្រមព្រៀងចុងក្រោយដោយនិយាយថា នេះជាលើកដំបូងដែលបណ្តារដ្ឋ G20 បានយល់ព្រមពីសារសំខាន់នៃកម្តៅសីតុណ្ហភាពសកលមកនូវត្រឹមកម្រិត១.៥អង្សាសេដែលអ្នកវិទ្យាសាស្ត្រនិយាយថា កម្រិតនេះសំខាន់ដើម្បីជៀសវាងគ្រោះមហន្តរាយធម្មជាតិ។

ប្លុក G20 ដែលរាប់បញ្ចូលទាំងប្រេស៊ីល ឥណ្ឌា អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកមាន៦០%នៃឧស្ម័នផ្ទះកញ្ចក់ជាសកលដែលត្រូវបានប៉ាន់ស្មាន៨០%។
កម្រិតសីតុណ្ហភាព ១.៥អង្សាសេគឺជាអ្វីដែលអ្នកជំនាញអង្គការសហប្រជាជាតិនិយាយថា ត្រូវតែបំពេញដើម្បីជៀសវាងចំពោះការកើនឡើងពីព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់ដូចជា គ្រោះរាំងស្ងួត ព្យុះ និងទឹកជំនន់ ហើយដើម្បីឈានដល់សម្រេចគោលដៅ ពួកគាត់បានផ្តល់អនុសាសន៍ថា ការសាយភាយឧស្ម័នសូន្យគួរតែទទួលបានជោគជ័យនៅត្រឹមឆ្នាំ២០៥០។
សេចក្តីថ្លែងការណ៍បានលើកឡើងថា ៖«យើងទទួលស្គាល់ថា ផលប៉ះពាល់នៃអាកាសធាតុប្រែប្រួលត្រឹម១.៥អង្សាសេតិចឆ្ងាយជាង២អង្សាសេ។ ការរក្សាត្រឹម១.៥អង្សាសេក្នុងកម្រិតនេះទាមទារឲ្យមានចំណាត់ការប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ហើយប្តេជ្ញាចិត្តដោយប្រទេសទាំងអស់»។

មេដឹកនាំទទួលស្គាល់ពីភាពពាក់ព័ន្ធសំខាន់ៗនៃការសាយភាយកាបូនសូន្យត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។
ប្រទេសចិនជាប្រទេសមានការសាយភាយឧស្ម័នកាបូនធំជាងគេបំផុតក្នុងពិភពលោកបានដាក់គោលដៅត្រឹមឆ្នាំ២០៦០ ហើយប្រទេសដែលបំពុលបរិយាកាសធំៗទៀតដូចជា ឥណ្ឌា និងរុស្ស៊ី ក៏មិនបានប្តេជ្ញាចិត្តលើគោលដៅឆ្នាំ២០៥០ដែរ។
អ្នកជំនាញអង្គការសហប្រជាជាតិនិយាយថា ទោះជាផែនការជាតិបច្ចុប្បន្នត្រូវបានអនុវត្តពេញលេញក៏ដោយ ក៏ពិភពលោកកំពុងឆ្ពោះទៅរកការឡើងកម្តៅជាសកលដល់២.៧អង្សាសេដែលមានឥទ្ធិពលលើព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដូចជា គ្រោះរាំងស្ងួត ព្យុះ និងទឹកជំនន់។

សេចក្តីព្រាងរាប់បញ្ចូលទាំងការសន្យាបញ្ឈប់ការផ្តល់ហិរញ្ញប្បទានដល់ការផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្មត្រឹមចុងឆ្នាំនេះ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទសម្រាប់ការផ្អាកថាមពលធ្យូងថ្មទេ ដោយគ្រាន់តែសន្យាថា ធ្វើឲ្យបានលឿនបំផុតតាមដែលអាចទៅរួច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត