Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រី​ព័ត៌មាន​សេតវិមាន​អាមេរិក​ឆ្លង​កូវីដ​ ក្រោយ​ជួបលោក​​ បៃដិន​ ៤​ថ្ងៃ​មុន

បានផុស

នៅ

រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​សារព័ត៌មាន លោក​​ស្រី Jen Psaki​ នៅ​សេតវិមាន​របស់​​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ​បាន​ឆ្លង​កូវីដ-១៩​ដែល​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

លោក​ស្រី Psaki អាយុ​៤២ឆ្នាំ​មិន​បាន​ធ្វើ​ដំណើរ​ជា​មួយ​លោក ចូ បៃដិន ទៅ​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​នៅ​ទី​ក្រុង​រ៉ូម​ទេ។ លោក​ប្រធានាធិបតី​​ក៏​បន្ត​ធ្វើ​ដំណើរទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​អាកាស​ធាតុ​ Cop26 នៅ​ទីក្រុង Glasgow ក្នុង​សប្តាហ៍​នេះ។ លោក​ បៃដិន ​ត្រូវ​បាន​រួម​ដំណើរ​ជា​មួយ​ដោយ​​អនុរដ្ឋ​មន្ត្រី​ព័ត៌មាន​លោកស្រី Karine Jean-Pierre។

លោក​​ស្រី Jen Psaki​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន​នៃ​ការ​​តេស្ត​​វិជ្ជមាន​កូវីដ-១៩​របស់​ជំនួយ​ការ​ជិត​ដិត​​​លោក​ប្រធានាធិបតីបាន​កើតឡើង​​តាំង​ពី​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នៅ​សេតវិមាន​ ​ឈាន​ដល់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្នុង​សេចក្តី​ប្រកាស លោក​ស្រី Psaki បាន​និយាយ​ថា លោក​ស្រី​បាន​ជួប​លោក​ ចូ បៃដិន អាយុ​៧៨​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​​​ដែល​អង្គុយ​ឆ្ងាយ​ពី​គ្នា​ប្រហែល​១.៨២​ម៉ែត្រ​ ហើយ​ពួក​គាត់​ពាក់​ម៉ាស់​ដូច​គ្នា។

កាល​ពី​ថ្ងៃ​សៅរ៍ លោក បៃដិន បាន​ធ្វើ​តេស្ត​អវិជ្ជមាន។ លោក​ស្រី Psaki បាន​និយាយ​ថា លោក​ស្រី​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​មាន​ធុរៈ​គ្រួសារ​បន្ទាន់​ដែល​សមាជិក​គ្រួសារ​ក៏​តេស្ត​ឃើញ​ឆ្លង​កូវីដ។ លោក​ស្រី​មាន​កូន​ពីរ​នាក់។

លោក​ស្រី​បន្ត​ថា ៖«ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​ធ្វើ​តេស្ត​ដោយ​ឧបករណ៍ PCR អវិជ្ជមាន​​កាល​ពី​ថ្ងៃពុធ ព្រហស្បតិ៍ សុក្រ និង​សៅរ៍ តែ​ថ្ងៃ​នេះ (អាទិត្យ)​ខ្ញុំ​រក​ឃើញ​វិជ្ជមាន​កូវីដ»។

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«​ពេល​ខ្ញុំ​មិន​បាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ប្រធានាធិបតី ឬ​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​នៅ​សេតវិមាន ចាប់​តាំង​ពី​ថ្ងៃ​ពុធ ហើយ​ធ្វើ​តេស្ត​អវិជ្ជមាន​រយៈ​ពេល​៤​ថ្ងៃ​ជាប់​គ្នា ខ្ញុំ​កំពុង​លាត​ត្រដាង​ពី​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ថ្ងៃ​នេះ​​ដោយ​មាន​តម្លាភាព»។

«អរគុណ​ដល់​វ៉ាក់សាំង​ដែល​ជួយ​​​ខ្ញុំ​មាន​រោគ​សញ្ញា​ស្រាល​​​​ដែល​​អាច​ធ្វើ​ការ​ពី​ផ្ទះ​ធម្មតា»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១១ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម