Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើររត់ភ័យស្លន់ស្លោ លោតចេញពីបង្អួច ក្រោយការវាយប្រហារលើ រថភ្លើងក្រោមដី ក្រុងតូក្យូ (មានវីដេអូ)

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​កាំបិត និង​ការ​ដុត​​លើ​ខ្សែ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​តូក្យូ បាន​បណ្តាល​ឲ្យ​មនុស្ស ១៧ នាក់​រង​របួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ប៉ូលិសបានចាប់ខ្លួនបុរសអាយុ ២៤ ឆ្នាំម្នាក់ដែលស្លៀកពាក់ពណ៌​ស្វាយ និង​ពណ៌​បៃតង​ខ្ចី ស្រដៀងនឹងតួអង្គ Joker ពីរឿងកំប្លែង Batman ខណៈ ជន​សង្ស័យ​បាន​បាញ់ស្ពៃយ៍​ជុំវិញ​ទូ​រថភ្លើង ហើយ​ដុត​វា​ចោលតែម្ដង ។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើងនៅម៉ោងប្រហែល ៨ យប់នៅជិតស្ថានីយ៍ Kokuryo នៅតំបន់ជាយក្រុងភាគខាងលិចទីក្រុងតូក្យូ ស្របពេលដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​ប្រារព្ធពិធីបុណ្យ Halloween ។

ទីភ្នាក់ងារសារព័ត៌មាន AP ដោយដកស្រង់ពីនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ បាននិយាយថា អ្នករបួស ៣ នាក់មានរបួសធ្ងន់ធ្ងរ ខណៈបុរសវ័យចំណាស់ម្នាក់បានសន្លប់ បន្ទាប់ពីត្រូវបានចាក់ក្នុងការវាយប្រហារនោះ ។

ចំណែក វីដេអូពីកន្លែងកើតហេតុបង្ហាញពីអ្នកដំណើរដែលរត់ចេញពីអ្នកវាយប្រហារ ហើយបានជំពប់ដួលតាមទ្វារតភ្ជាប់រវាងទូរថភ្លើង និងឡើងតាមបង្អួចរថភ្លើង បន្ទាប់ពីរថភ្លើងបានឈប់ជាបន្ទាន់ ។

លោក Shunsuke Kimura ដែលថតវីដេអូក្នុងទូរថភ្លើងនោះ បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថា “វាជារឿងរ៉ាវដ៏រន្ធត់ ។ ទ្វាររថភ្លើងត្រូវបានបិទ ហើយយើងមិនដឹងថាមានអ្វីកើតឡើងនោះទេ  ហើយយើងបានលោតចេញតាមបង្អួច” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ បានប្រាប់អាជ្ញាធរថា គាត់ចង់សម្លាប់មនុស្ស ដូច្នេះជនសង្ស័យអាចត្រូវបានកាត់ទោសប្រហារជីវិត” ។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សា គឺកម្រកើតមានណាស់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការវាយប្រហារដោយកាំបិតក្នុងកម្រិតខ្ពស់បំផុតជាច្រើន ។ កន្លងមក មនុស្ស ១០ នាក់បានរងរបួស ដោយសារបុរសកាន់កាំបិតម្នាក់វាយប្រហារនៅលើរថភ្លើងក្រុងតូក្យូមួយទៀតកាលពីខែសីហា ខណៈក្នុងឆ្នាំ ២០១៩ បុរសម្នាក់បានវាយប្រហារក្រុមសិស្សសាលា ដែលកំពុងរង់ចាំឡានក្រុងក្នុងទីក្រុង Kawasaki ដោយបានសម្លាប់មនុស្ស ២ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨ នាក់ ៕

សូមទស្សនាវីដេអូ!

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ធ្លាប់តែឃើញក្នុងរឿង ពេលនេះ ជប៉ុន ត្រៀមដាក់លក់ម៉ូតូហោះពិតៗ ឯតម្លៃកប់ក្ដោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម