ព័ត៌មានអន្ដរជាតិ
វីរុសកូវីដបំប្លែងខ្លួន ធន់នឹងវ៉ាក់សាំងបន្ថែមទៀត នឹងលេចចេញក្នុងពេលឆាប់ៗ (មានវីដេអូ)
សារព័ត៌មាន Sky News រាយការណ៍ថា រដ្ឋមន្ត្រីទីមួយរបស់ប្រទេសវែលស៍ បានសម្តែងការព្រួយបារម្ភថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលធន់នឹងវ៉ាក់សាំងបន្ថែមទៀត នឹងលេចចេញក្នុងពេលឆាប់ៗនេះ។
/cdn.vox-cdn.com/uploads/chorus_image/image/70065709/AP21300808623855.0.jpg)
លោក Mark Drakeford បាននិយាយថា ករណីកូវីដនឹងបន្តកើនឡើង ហើយសឹងតែ១០០%ទៅហើយ ដែលថា វីរុសបំប្លែងខ្លួនថ្មីនឹងលេចឡើងនៅក្នុងចក្រភពអង់គ្លេស។
យ៉ាងហោចណាស់មានលទ្ធភាពដែលវីរុសបំប្លែងខ្លួននោះ នឹងប្រែទៅជាវីរុសបំប្លែងខ្លួន មានភាពធន់នឹងវ៉ាក់សាំង ជាងប្រភេទបច្ចុប្បន្នដែលយើងមាន។

មានវីរុសកូវីដបំប្លែងខ្លួនរីករាលដាលពាសពេញចក្រភពអង់គ្លេសរួចទៅហើយ ខណៈវីរុសក្លាយពូជពី Delta ឈ្មោះ AY.4.2 បានវាយលុកកាន់តែខ្លាំងនៅចក្រភពអង់គ្លេស ជាហេតុបង្កើនក្តីព្រួយបារម្ភក្នុងចំណោមអ្នកជំនាញ។
លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បាននិយាយថា វីរុសក្លាយពូជ AY.4.2 ក៏បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកផងដែរ។ លោកស្រីបន្តថា មិនទាន់មានហេតុផលសំខាន់ណាមួយដែលត្រូវភ័យស្លន់ស្លោនៅឡើយទេ ប៉ុន្តែ CDC នឹងតាមដានចង្កោមដែលមានសក្តានុពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
សូមទស្សនាវីដេអូ៖
ចុចអាន៖ អ្នកវិទ្យាសាស្រ្តរកឃើញវីរុសកូវីដបំប្លែងខ្លួន គ្រោះថ្នាក់ មិនខ្លាចវ៉ាក់សាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់