Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំព្យាបាលកូវីដ ដែលសម្តេច ហ៊ុន សែន ប្រកាសទិញពីអាមេរិក មានប្រសិទ្ធភាពយកឈ្នះវីរុសបំប្លែងខ្លួន ៣ប្រភេទ

បានផុស

នៅ

ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក​ សម្រាប់មនុស្ស ៥ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មការជំ​នាញ​ទទួលបន្ទុកស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ ឲ្យសិក្សាទិញថ្នាំ ពីសហរដ្ឋអាមេរិក ដែលគេអះអាងថា មានប្រសិទ្ធភាពខ្ពស់។

ថ្វីបើសម្តេចមិនបានបញ្ជាក់ពីឈ្មោះថ្នាំក៏ដោយ ក៏ប៉ុន្តែគេដឹងថា ថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងឈ្មោះ Molnupiravir គឺជាថ្នាំដែលប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំនេះ។

Optimus completes trials of Covid-19 drug Molnupiravir

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីដើមខែមុន បានបង្ហាញថា ថ្នាំ Molnupiravir អាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម។

ក្រុមហ៊ុនថែមទាំងបានប្រកាសទៀតផងថា ថ្នាំនេះ មានប្រសិទ្ធភាពយកឈ្នះវីរុសកូវីដ-១៩បំប្លែងខ្លួនយ៉ាងតិច៣ប្រភេទ រួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fortune

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ឲ្យសិក្សាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីអាមេរិក សម្រាប់អ្នកជំងឺ ៥ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម