ព័ត៌មានអន្ដរជាតិ
នេះចម្លើយសារភាព អ្នកវាយប្រហារក្នុងរថភ្លើងក្រោមដី ក្រុងតូក្យូ
ប៉ូលិសក្រុងតូក្យូបាននិយាយថា បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារតាមរថភ្លើងកាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុនបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គាត់បានកំណត់គោលដៅរថភ្លើងនេះ ដោយសារតែវានេះនឹងមានហ្វូងមនុស្សច្រើនជិះទៅកាន់ពិធីបុណ្យ Halloween ។

បុរសឈ្មោះ Hattori Kyota អាយុ ២៤ ឆ្នាំដែលស្លៀកពាក់ពណ៌ស្វាយ និងពណ៌បៃតងខ្ចី ស្រដៀងនឹងតួអង្គ Joker ពីរឿងកំប្លែង Batman ត្រូវបានចោទប្រកាន់ថា បានចាក់អ្នកដំណើរអាយុ ៧២ ឆ្នាំម្នាក់ ដោយកាំបិតនៅលើរថភ្លើង Keio Line នៅជិតស្ថានីយ៍ Kokuryo នៅទីក្រុង Chofu ភាគខាងលិចទីក្រុងតូក្យូនៅម៉ោងប្រហែល ៨ នាទីយប់ ។
ប៉ូលិសនិយាយថា ក្រោយពេលចាក់រួច ជនសង្ស័យដែលកាន់កាំបិតបានរត់ចូលទៅក្នុងរថយន្តផ្សេងទៀត ខណៈមនុស្សកំពុងរត់គេចខ្លួន ។ ពួកគេនិយាយថា បន្ទាប់មកជនសង្ស័យបានប្រើហ្គាសដែកកេះចាក់ដុតនៅក្នុងទូរថភ្លើង និងប្រាប់អាជ្ញាធរថា គាត់ចង់សម្លាប់មនុស្ស ។

ក្នុងហេតុការណ៍នោះ អ្នកដំណើរម្នាក់ក្នុងវ័យ ៧០ ឆ្នាំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្ស ១៦ នាក់ផ្សេងទៀតក៏បានរងរបួស និងត្រូវបានព្យាបាលផងដែរ ហើយភាគច្រើនដោយសារតែការស្រូបផ្សែង ។
ជាចុងក្រោយក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យឈ្មោះ Hattori បានប្រាប់ពួកគេថា គាត់មិនគិតថា អ្នកដំណើរផ្សេងទៀតនឹងអាចរត់ចេញបានទេ ព្រោះរថភ្លើងល្បឿនលឿនមានកំណត់ក្នុងការឈប់នៅស្ថានីយ៍ ។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សា គឺកម្រកើតមានណាស់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការវាយប្រហារដោយកាំបិតក្នុងកម្រិតខ្ពស់បំផុតជាច្រើន ។ កន្លងមក មនុស្ស ១០ នាក់បានរងរបួស ដោយសារបុរសកាន់កាំបិតម្នាក់វាយប្រហារនៅលើរថភ្លើងក្រុងតូក្យូមួយទៀតកាលពីខែសីហា ខណៈក្នុងឆ្នាំ ២០១៩ បុរសម្នាក់បានវាយប្រហារក្រុមសិស្សសាលា ដែលកំពុងរង់ចាំឡានក្រុងក្នុងទីក្រុង Kawasaki ដោយបានសម្លាប់មនុស្ស ២ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ