ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ បើចាក់ជាដូសជំរុញ ក៏មិនមានផលប៉ះពាល់ដែរ
កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ី ត្រូវបានក្រសួងសុខាភិបាល កម្ពុជា ចេញសេចក្តីជូនដំណឹងអនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ប៉ុន្តែក្រសួងមិនទាន់បញ្ជាក់ពីយកវ៉ាក់សាំងនេះប្រើប្រាស់សម្រាប់ការចាក់ជាដូសណាមួយនៅឡើយទេ ។

ទន្ទឹមនោះលោក Alexander Gintsburg ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា អ្នកដែលចាក់វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Sputnik V របស់រុស្ស៊ីមិនមានបញ្ហាអំពីផលប៉ះពាល់ណាមួយឡើយ សូម្បីតែក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងនេះជាដូសជំរុញក៏ដោយ ។
នៅពេលត្រូវបានសួរអំពីផលប៉ះពាល់ លោក Gintsburg បាននិយាយថា “បច្ចុប្បន្នមិនមានការត្អូញត្អែរអំពីផលប៉ះពាល់ណាមួយនោះទេ ជាពិសេសក្នុងចំណោមអ្នកដែលទទួលបានការចាក់វ៉ាក់សាំង Sputnik V ជាដូសទី ៣” ។

គួររំឭកថា នៅខែសីហា ឆ្នាំ ២០២០ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក បានចុះបញ្ជីវ៉ាក់សាំងប្រឆាំងនឹងកូវីដ មានឈ្មោះថា Sputnik V ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់

-
KPT+១៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់