ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិករំពឹងថា នឹងចាក់វ៉ាក់សាំងកូវីដលើមនុស្ស១០០លាននាក់រួចរាល់ត្រឹមខែកុម្ភៈ
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធទី២ខែធ្នូថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩លើមនុស្ស១០០លាននាក់ត្រឹមចុងខែកុម្ភៈ។
ការចាក់គួរតែចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនៅពេលវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna-NIH ត្រូវបានគេរំពឹងថានឹងទទួលបានការយល់ព្រម។

មនុស្សម្នាក់ៗត្រូវការចាក់វ៉ាក់សាំងចំនួន២ដូសដែលការចាក់លើកទីពីរគឺធ្វើឡើងនៅ៣ឬ៤សប្តាហ៍បន្ទាប់ពីការចាក់លើកទី១។
លោក Moncef Slaoui ទីប្រឹក្សាវិទ្យាសាស្ត្រនៃកម្មវិធី Operation Warp Speed (OWS) របស់រដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានថា “ចន្លោះពីពាក់កណ្តាលខែធ្នូដល់ចុងខែកុម្ភៈ យើងនឹងអាចចាក់វ៉ាក់សាំងលើមនុស្សបាន១០០លាននាក់”។

លោកបានបន្តទៀតថា វ៉ាក់សាំងនេះនឹងចាក់លើមនុស្សដែលមានហានិភ័យដែលរួមមានដូចជាមនុស្សចាស់ បុគ្គលិកថែទាំសុខភាពនិងអ្នកឆ្លើយតបដំបូង។
អតីតនាយកប្រតិបត្តិឱសថដែលត្រូវបានជ្រើសរើសដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីនិទាឃរដូវរូបនេះបាននិយាយថា ខ្លួននឹងមានបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់លើមនុស្សចំនួន៣លាននាក់នៅកន្លែងថែទាំរយៈពេលវែងក្នុងខែធ្នូនេះ។

នៅពេលការផលិតរបស់ក្រុមហ៊ុនទាំងពីរត្រូវបានពង្រីក មនុស្ស២០លាននាក់នឹងទទួលបានវ៉ាក់សាំងក្នុងខែធ្នូ ៣០លាននាក់ក្នុងខែមករានិង៥០លាននាក់ក្នុងខែកុម្ភៈដែលធ្វើឲ្យចំនួនសរុបស្មើ១០០លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូលវ៉ាក់សាំងដទៃទៀតរបស់ Johnson & Johnson និង AstraZeneca-Oxford ដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងកូវីដ លើកុមារអាយុ ១២ ឆ្នាំ
ចុចអាន៖ ឃើញហើយរំភើបណាស់! វ៉ាក់សាំងទាំងឡានៗត្រូវបានដឹកចេញពីរោងចក្រយកទៅកម្ចាត់ជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ